នាយក្រឹមមុខរីកដូចគ្រាប់ជី ខណៈដែលស្វាគមន៍កូនស្រីភ្លោះ
569 Views
November 24, 2017
តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជានោះគឺលោក អ៊ូប៊ុណ្ណារ៉ាត់ ដែលឈ្មោះក្នុងសិល្បះហៅថា នាយក្រឹម បានក្លាយជាឪពុករបស់ទារិកាភ្លោះ នៅថ្ងៃនេះ។
បន្ទាប់ពីបានលេចលឺរឿងអាស្រូវស្នេហារវាងនាយក្រឹម និង តារាកំប្លែងស្រីដែលជ្រកក្រោមដំបូលតែមួយនោះគឺអ្នកនាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ នោះមកយើងក៏មិនបានឃើញវត្តមានរបស់អ្នកនាងនៅសម្ដែងជាក្រុមទៀតឡើយ ដោយសារអ្នកនាងបានសំងំថែរក្សាកូននៅក្នុងផ្ទៃរបស់នាង និង នាយក្រឹម ។
រហូតមកដល់ថ្ងៃនេះ ទើបតែទទួលបានព័ត៌មានថា អ្នកនាង ស្រីលាភបានសម្រាលកូនភ្លោះស្រីទាំងពីរនាក់នោះដោយជោគជ័យ និង សុខសប្បាយ ក្នុងនោះផងដែលគេក៏ឃើញមានវត្តមានរបស់នាយក្រឹមនៅផ្ដល់កម្លាំងចិត្តជូនភរិយាផងដែរ ។
នាយក្រឹមបានបង្ហាញនៅទឹកមុខញញឹមញញែម និង អបអរចំពោះកំណើតរបស់កូនស្រីភ្លោះទាំងពីរនេះ ។