ឡូយណាស់! ​ចាប់ពីឆ្នាំ២០២២ សឹង្ហបុរីនឹងដាក់ឲ្យប្រើរថយន្ដដែលមិនត្រូវការអ្នកបើកបរ

261 Views
November 25, 2017

ឡូឡានដ៏ cute នេះត្រូវបានណែនាំដោយរដ្ឋាភិបាលសឹង្ហបុរី​ ដើម្បីសម្រួលដល់ចរាចរណ៍តាមដងផ្លូវ និង ជាមធ្យោបាយធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីជិះទៅកាន់ចំណតឡានក្រុង ឬ រថភ្លើង។

សឹង្ហបុរីសង្ឈឹមថា បច្ចេកវិទ្យាទំនើបរបស់ឡានដែលគ្មានអ្នកបើកនេះនឹងជួយដោះស្រាយបញ្ហាកកស្ទះនៅតាមដងផ្លូវ ថែមទាំងជួយសម្រួលដល់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាពិសេសដល់មនុស្សចាស់ជរា ក៏ដូចជាគ្រួសារដែលមានកូនតូចៗ។

ឡានក្រុងស្វ័យប្រវត្តិត្រូវបានគេរំពឹងថា នឹងបំពេញបន្ថែមសេវាឡានក្រុងដែលមានស្រាប់ ហើយនឹងចាប់ផ្តើមប្រតិបត្តិការក្នុងអំឡុងម៉ោងមមាញឹកបំផុត។

អ្វីដែលពិសេសគឺ អ្នកដំណើរអាចបញ្ជាគោលដៅរបស់ឡានតាមរយៈទូរសព្ទ័ដៃរបស់ពួកគេ។

ប្រទេសសឹង្ហបុរីគឺជាប្រទេសដែលមានចរាចរណ៍កកស្ទះតិចបំផុត បើប្រៀបទៅនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែប្រជាជននិយមប្រើប្រាស់មធ្យោបាយសាធារណៈ។

យ៉ាងណាមិញ ប្រទេសដែលមានប្រជាជនតិចនេះមានមហិច្ឆតាចង់ក្លាយជាអ្នកដឹកនាំសម្រាប់បច្ចេកវិទ្យាឡានគ្មានអ្នកបើកបរ។

ប្រភព៖ bbc

ដោយ៖ Taylor

Facebook Comment