ចង់រស់បានយូរ កាត់បន្ថយឱកាសមហារីក ក្នុង១ថ្ងៃ ពិសារកាហ្វេត្រឹមតែ…

861 Views
November 25, 2017

កាលពីពេលថ្មីៗ តាមការសិក្សាស្រាវជ្រាវ ការពិសារកាហ្វេច្រើនកែវ មានប្រយោជន៍ចំពោះសុខភាពច្រើនជាងមានផលប៉ះពាល់។

ពិសារកាហ្វេពី៣ទៅ៤កែវ ក្នុងមួយថ្ងៃ បង្កើនប្រយោជន៍ខ្លាំងបំផុតសម្រាប់រាងកាយ។ វាអាចជួយកាត់បន្ថយរោគបេះដូង ១៥% និង ឱកាសឆាប់ស្លាប់ ១៧%។

មិនតែប៉ុណ្ណោះ បរិមាណកាហ្វេ៣ទៅ៤កែវ អាចកាត់បន្ថយឱកាសកើតជម្ងឺមហារីក ទឹកនោមផ្អែម ជម្ងឺថ្លើម និង dementia ថែមទៀតផង។

ប៉ុន្ដែ ប្រសិនបើពិសារកាហ្វេលើស ពី ៣ទៅ៤កែវ វាមិនបានផ្ដល់ផលល្អលើសពីនេះឡើយ។ ផ្ទុយទៅវិញ បែរជាធ្វើឲ្យ កើតជម្ងឺគេងមិនលក់ ជម្ងឺបេះដូង ជាដើម។

យ៉ាងណាមិញ សុខភាពល្អ ក៏អាស្រ័យលើកត្តាផ្សេងទៀត ដូចជា លំហាត់ប្រាណ ពិសារទឺកឲ្យបានច្រើន របបអាហារត្រឹមត្រូវ ជាដើម មិនមែនដោយសារកាហ្វេ តែម៉្យាងនោះទេ៕

 

 

 

 

ប្រភព៖ dailymail

Facebook Comment