សកម្មជនដែលធ្លាប់រិះគន់លោក Mugabe ត្រេកអរឡើងស្រក់ទឹកភ្នែកពេលលោកលាលែងពីតំណែង
471 Views
November 25, 2017
Tags: Robert Mugabe
បន្ទាប់ពីមានការចុះចេញពីតំណែងរបស់លោកប្រធានាធិបតីចាស់វស្សា Mugabe សកម្មជនដែលធ្លាប់តែរិះគន់ប្រឆាំងនឹងលោកបានសម្តែងអារម្មណ៍រំភើបរហូតស្រក់ទឹកភ្នែក ជាមួយនឹងពាក្យពោលថា៖ “នេះហើយជាអ្វីដែលយើងចង់បាន”។
ជាមួយគ្នានេះដែរមិនត្រឹមតែសកម្មជននោះទេ សូម្បីតែប្រជាជន កងកម្លាំងយោធា និងសមាជិកសភាប្រឆាំងក៏បានសម្តែងក្តីត្រេកអរផងដែរចំពោះការសម្រេចចិត្តនេះ។
គួរបញ្ជាក់ថា លោក Robert Mugabe បានកាន់កាប់តំណែងជាប្រធានាធិបតីអស់រយៈពេល 37ឆ្នាំមកហើយ ដោយក្នុងនោះមានដំណឹងលេចឮថា តំណែងនេះបម្រុងនឹងផ្ទេរទៅកាន់ប្រពន្ធរបស់លោក ក៏ប៉ុន្តែកងកម្លាំងយោធាបានធ្វើអន្តរាគមន៍ ហើយទីបំផុតលោក Mugabeក៏ចុះចេញពីតំណែងយ៉ាងជោគជ័យ៕
ប្រភព៖ BBC
Tags: Robert Mugabe