ពិធីការនីកីឡា Sky Sports ទទួលរងពិន័យ100ម៉ោង ដោយសារបើកបរផ្ទុកសារធាតុស្រវឹង
535 Views
November 25, 2017
Tags: Sky Sports
Kirsty Gallacher ពិធីការនីទូស្សន៍កីឡាដ៏ល្បីរបស់ចក្រភពអង់គ្លេស Sky Sportsបានទទួលរងពិន័យរយៈពេល 100ម៉ោងលើការបម្រើការងារសហគមន៍។
បន្ទាប់ពីទទួលរងពិន័យរួចមក គេបានសង្កេតឃើញពិធីការនីវ័យ 41ឆ្នាំរូបនេះបង្ហាញវត្តមាននៅក្នុងហាងលក់សម្លៀកបំពាក់សប្បុរសធម៌មួយកន្លែងដែលមានទីតាំងក្បែរផ្ទះរបស់នាងក្នុងសប្តាហ៍នេះ។
យ៉ាងណាមិញទឹកមុខរបស់នាងហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មាននោះទេចំពោះការងារដែលប៉ូលីសដាក់ពិន័យលើរូបនាង។
គួរបញ្ជាក់ថា Gallacher ត្រូវបានតុលាការប្រទេសអង់គ្លេសដាក់ពិន័យកាលពីខែកញ្ញាកន្លងមកនេះ បន្ទាប់ពីរកឃើញថារូបនាងពិតជាបានសេពគ្រឿងស្រវឹងមែន ខណៈពេលចេញមកពីកម្សាន្តក្នុងក្លិបរាត្រីជាមួយមិត្តភក្តិ៕
ប្រភព៖ dailymail
Tags: Sky Sports