វាយខ្ទើយមួយកែវស្រាជាប់គុក 2ឆ្នាំ
740 Views
November 25, 2017
Tags: កែវស្រា
បុរសម្នាក់ត្រូវបានតុលាការប្រទេសអង់គ្លេសចេញសាលដីការដាក់ពន្ធធនាគារចំនួន 2ឆ្នាំ បន្ទាប់ពីបុរសរូបនេះបានយកកែវស្រាវាយទៅលើបុរសភេទទី 3 ខណៈពេលពួកគេនៅក្នុងទាមស្រាមួយកន្លែងក្នុងទីក្រុង Birmingham។
ជនសង្ស័យដែលបានយកកែវស្រាវាយលើបុរសភេទទី 3មានឈ្មោះថា Anjungi Lam មានអាយុ35ឆ្នាំ ជាពលរដ្ឋអង់គ្លេសរស់នៅក្នុងតំបន់ភាគខាងត្បូងទីក្រុងឡុង។
តាមរយៈរបាយការណ៍របស់តុលាការបានបញ្ជាក់ថាហេតុការណ៍វាយប្រហារនេះគឺបានកើតឡើងតាំងតែពីថ្ងៃទី 5 ខែមិនាមកម្លេះ ខណៈពេលដែលបុរសភេទទី 3 និងសង្សារអាយុ20ឆ្នាំរបស់ខ្លួនកំពុងតែដើរសំដៅទៅកាន់កន្លែងទិញស្រា ស្រាប់តែ Lam បានយកកែវស្រាមកវាយលើមុខជនរងគ្រោះតែម្តង។
បន្ទាប់ពីហេតុការណ៍កើតឡើងជនសង្ស័យបានភៀសខ្លួន ក៏ប៉ុន្តែដោយសារតែកាមេរ៉ាសុវត្ថិភាពទើបរូបគេឈានទៅដល់ការចាប់ខ្លួន និងទទួលរងទោសជាប់ពន្ធធនាគារចំនួន 2ឆ្នាំតែម្តង៕
ប្រភព៖ dailymail
Tags: កែវស្រា