ដំណឹងអាក្រក់!! Appleនឹងពន្យារការដាក់លក់smart speakerរបស់ខ្លួន
Appleនឹងពន្យារការដាក់លក់HomePodរហូតដល់ឆ្នាំ2018។ ដំបូងឡើយក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំនេះនឹងបញ្ចេញការលក់ផលិតផលរបស់ខ្លួននៅខែធ្នូខាងមុខនេះ ប៉ុន្ដែដោយសារតម្រូវការបច្ចេកទេសខ្លះទើបបណ្ដាលឲមានការយឺតយ៉ាវ។
HomePodបានត្រៀមរួចរាល់សម្រាប់ការដាក់លក់នៅតាមបណ្ដាប្រទេសដូចជា អាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលីនាដើមឆ្នាំ2018ខាងមុខនេះ។
ពត៌មាននេះបាននាំឲមានការខកខានផែនការក្នុងការប្រជែងវាយលុកទីផ្សារជាមួយAmazonនិងGoogle។
HomePod speaker ឥតខ្សែនេះត្រូវការពេលបន្តិចទៀតក្នុងការអភិវឌ្ឍបន្ថែមមុននឹងឈានដល់ការដាក់លក់ អាស្រយ័ហេតុនេះហើយAppleនឹងត្រូវខកខានក្នុងការបញ្ចេញផលិតផលសម្រាប់រដូវកាលឈប់សម្រាកប្រចាំឆ្នាំ។
តាមរយៈការបង្ហើបរបស់ក្រុមហ៊ុនកាលពីខែមិថុនាបានឲដឹងថាឧបករណ៍នេះមានតម្លៃ $349(£265) នៅសហរដ្ឌអាមេរិក និង£350នៅចក្រភពអង់គ្លេស។
HomePod នេះបានរចនាឡើងយ៉ាងពិសេសហើយមានមុខងារក្នុងការចាក់ចម្រៀង អនុញ្ញាតឲអ្នកប្រើប្រាស់កំណត់ម៉ោងបានដោយមិនចាំបាច់ប្រើដៃ រក្សាបញ្ជីទិញទំនិញ ព្រមទាំងរាយការណ៍ពីពត៌មាន អាកាសធាតុនិងផ្សេងទៀត។
ចាប់តាំងពីក្រុមហ៊ុន Apple បានបង្ហាញ HomePod មក គេបានសង្កេតឃើញថាទាំងក្រុមហ៊ុន Google និងAmazon បានបន្ថែមម៉ូដែលspeakerថ្មីៗ របស់ពួកគេដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយក្រុមហ៊ុន Apple ។
ប្រភព៖ bbc
ដោយ៖Taylor