តារាជើងចាស់លោកDavid Cassidyបានទទួលមរណភាពនៅវយ័៦៧ឆ្នាំ

410 Views
November 25, 2017

លោក David Cassidy ម្ចាស់ចម្រៀងក្នុងរឿង “The Partridge Family” ថែមទាំងជាតារាជើងចាស់ដែលឆក់យកបេះដូងនារីៗក្នុងអំឡុងទស្សវត្សទី៧០បានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ។

តារាចម្រៀងនិងសម្ដែងរូបនេះ ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Fort Lauderdale នៃរដ្ធ Floridaក្នុងសភាពទ្រុឌទ្រោម។

អ្នកស្រីGeffenបាននិយាយថា៖ Davidបានទទួលភាពកក់ក្ដៅនិងក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួនមុនពេលគាត់លាចាកទៅពីសេចក្ដីឈឺចាប់ដែលបានញាំញីកន្លងមក។ អរគុណសម្រាប់ការគាំទ្រជាច្រើនឆ្នាំមកនេះ។

ក្មួយប្រុសរបស់Cassidyក៏បានបង្ហោះជាសាររំលែកទុក្ខក្នុងបណ្ដាញសង្គមTwitter ផងដែរៈ

ក្នុងឆ្នាំ១៩៧០ អតីតតារាជើងចាស់រូបនេះបានសម្ដែងជាតួ Keith Partridge នៅក្នុងរឿងThe Partridge Familyហើយក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងវិសយ័សិល្បៈ។

ស្របគ្នានេះផងដែរអាល់ប៊ុមទោល“ I Think I Love You” ដែលCassidyជាអ្នកច្រៀងនាំមុខ បានឈរនៅលំដាប់លេខមួយក្នុងតារាងBillboardថែមទាំងបានលក់អស់ជាង៥លានអាល់ប៊ុម។

ក្រោយមក Cassidy ក៏បានប្រែក្លាយមកជាអ្នកចម្រៀងសូឡូ ព្រមទាំងបានថតអាល់ប៊ុមស្ទូឌីយោចំនួន 12 បទនិងអាល់ប៊ុមចំរៀងចំនួន៦។

បន្ទាប់ពីបញ្ចប់ការថត The Partridge Family ឲកម្មវិធីទូរទស្សន៍មក លោកក៏បានថតឲកម្មវិធីរបស់ខ្លួនឯងដែលមានឈ្មោះថា “David Cassidy-Man Undercover”។

 

ក្រោយពីការជួបបញ្ហាក្នុងជីវិតនិងបរាជយ័នៃអាពាហ៏ពិពាហ៏ លោកក៏បានសរសេរសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនក្នុងឆ្នាំ២០០៧ ដែលមានចំណងជើងថា “Could It Be Forever? My Story”

គាត់ធ្លាប់ត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ២០១៤ទាក់ទងនឹងករណីបើកបរពេលស្រវឹង។

នៅឆ្នាំ 2017 Cassidy បានបង្ហាញថាគាត់ស្ថិតនៅដំណាក់កាលដំបូងនៃជំងឺវង្វេងដែលជាជំងឺដូចគ្នាទៅនឹងម្ដាយនិងជីតារបស់គាត់។

ខាងក្រោមនេះគឺជាចែកចាយនូវសាររំលែកទុក្ខពីសំណាក់តារានានា៖

 

 

ប្រភព៖ cnn

ដោយ៖Taylor

Facebook Comment

Related Articles