នគរបាលជាតិឲ្យពលរដ្ឋប្រុងប្រយ័ត្នករណីឆរបោកតាមប្រព័ន្ធអិុនធឺណេត

688 Views
November 25, 2017

អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ អំពាវនាវទៅពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីឆរបោកតាមប្រព័ន្ធអិុនធឺណេត ដោយអះអាងថា ដើម្បីទប់ស្កាត់និងកាត់បន្ថយបទល្មើសប្រភេទនេះ ខណៈប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប នាពេលបច្ចុប្បន្ននេះ។

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ជា ពៅ បានថ្លៃងថា ប្រជាពលរដ្ឋគួរបង្កើនការស្វែងយល់បន្ថែម អំពីបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដើម្បីជៀសវាងករណីឆរបោកនិងគំរាមទារប្រាក់ តាមប្រព័ន្ធអិុនធឺណេត។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃសុក្រនេះ។

(រូបភាពពីនគរបាលជាតិ)

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកទទួលបានពាក្យបណ្តឹង អំពីករណីឆរបោក និងគំរាមទារប្រាក់ តាមប្រព័ន្ធអិុនធឺណេត មានចំនួន ២០ករណី ប៉ុន្តែលោកថា នៅមានចំនួនច្រើនជាងហ្នឹងទៀត ដែលជនរងគ្រោះមិនហ៊ានដាក់ពាក្យប្តឹង ដោយថា បារម្ភពីសុវត្ថិភាព និងខ្លាចប៉ះពាល់ដល់កិត្តិយស។

លោក ជា ពៅ បានណែនាំវិធីសាស្រមួយចំនួនដល់ប្រជាពលរដ្ឋ ដូចជា មិនត្រូវយកទូរស័ព្ទទៅបង្កើត កម្មវិធី ឬបង្កើតប្រព័ន្ធបណ្តាញសង្គម នៅកន្លែងលក់ និងកន្លែងដែលអ្នកគិតថាមិនទុកចិត្តនោះទេ ពិសេស អ្នកដែលខ្ចីទូរស័ព្ទ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្កើតឡើងនៅចុងឆ្នាំ ២០១៥ បើគិតមកដល់បច្ចុប្បន្ននេះ ទើបតែមានរយៈពេលជិត ៣ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែនាយកដ្ឋានទទួលបានពាក្យបណ្តឹង រហូតទៅដល់ជាង ២០០ករណី ពាក់ព័ន្ធការគំរាមទារប្រាក់តាមទូរស័ព្ទ ដែលមានភស្តុតាងច្បាស់លាស់ និងមិនមានភស្តុតាងជាក់លាក់៕

ប្រភព៖ vod

Facebook Comment

Related Articles