ចាប់ខ្លួនគ្រូមត្តេយ្យក្នុងប្រទេសចិន បន្ទាប់ពីរងការចោទប្រកាន់វាយធ្វើបាបសិស្ស
ប៉ូលីសទីក្រុងប៉េកាំងបានធ្វើការចាប់ខ្លួនគ្រូសាលាមត្តេយ្យម្នាក់ បន្ទាប់ពីអ្នកគ្រូរូបនោះទទួលរងការចោទប្រកាន់ថាបានវាយធ្វើបាបសិស្សក្នុងថ្នាក់រៀន និងបានធ្វើការបង្ខំឲ្យក្មេងៗទាំងនោះប្រើប្រាស់ថ្នាំមានសារធាតុញៀនផងដែរ។
គ្រូសាលាមត្តេយ្យដែលត្រូវបានប៉ូលីសក្រុងប៉េកាំចាប់ខ្លួនគឺមានឈ្មោះថា អ្នកគ្រូ Liu ដែលមានតួនាទីជាគ្រូបង្រៀនសិស្សមត្តេយ្យនៅក្នុងសាលាឯកជន RYB Xintiandi មានទីតាំងក្នុងទីក្រុងប៉េកាំង ហើយអ្នកគ្រូរូបនោះត្រូវបានប៉ូលីសតាមឃាត់ខ្លួនកាលពីសៅរ៍កន្លងមកនេះបន្ទាប់ពីអាណាព្យាបាលរបស់សិស្សដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស។
យ៉ាងណាមិញបន្ទាប់ពីកើតមានការចាប់ខ្លួនជនសង្ស័យដែលជាគ្រូប្រចាំសាលារៀនរបស់ខ្លួន សាលាឯកជន RYB ក៏បានធ្វើការសុំអភ័យទោសជាសារធារណៈទៅកាន់អាណាព្យាបាលសិស្សទាំងអស់ចំពើអ្វីដែលបានកើតឡើងនៅក្នុងសាលារៀន។
ក្នុងនោះដែរនៅក្នុងសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈទៅកាន់អាណាព្យាបាលខាងសាលារៀនបានសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងរបស់បុគ្គលិកខ្លួន ហើយក៏បានអះអាងទទួលខុសត្រូវទាំងអស់លើសិស្សដែលរងគ្រោះដោយសារតែគ្រូបង្រៀន៕
ដោយ៖ វិបុល
ប្រភព៖ cnn