មន្ត្រីកូរ៉េខាងជើងបញ្ជាក់ថាកម្មវិធីនុយក្លេអ៊ែរគឺមានគោលដៅទៅអាមេរិកតែមួយគត់

409 Views
November 27, 2017

តាមការដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Yonhap កាលពីថ្ងៃអាទិត្យ អនុប្រធានសភាជាន់ខ្ពស់របស់កូរ៉េខាងជើង និងជានាយកវិទ្យាស្ថានបង្រួបបង្រួមជាតិលោក Ri Jong-hyok បញ្ជាក់ថា៖ “កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានកំណត់គោលដៅទៅតែសហរដ្ឋអាមេរិកតែមួយគត់” ដោយការលើឡើងរបស់ភាគីប្រទេសកូរ៉េខាងជើងនេះកើតឡើង បន្ទាប់ពីការសម្រេចចិត្តរបស់លោក Donald Trump ដាក់បញ្ចូលកូរ៉េខាងជើងជាប្រទេសឧបត្ថម្ភទៅដល់ក្រុមភេរវកម្មកាលពីសប្តាហ៍មុន។

មន្ត្រីដដែលបានបន្ថែមទៀតថា៖ “នុយក្លេអ៊ែររបស់យើងគឺជាអាវុធនៃយុត្តិធម៌ដែលមានបំណងប្រយុទ្ធប្រឆាំងនឹងនុយក្លេអ៊ែរអាមេរិក។ ប្រទេសនៅអាស៊ី ឬប្រទេសណាមួយក៏ដោយនៅក្នុងពិភពលោកគួរកុំព្រួយបារម្ភអំពីការរឿងនេះ ពីព្រោះការគំរាមគំហែងគឺធ្វើឡើងសម្រាប់អ្នកឈ្លានពាន និងការបង្កហេតុមកចំពោះយើងប៉ុណ្ណោះ”។

ភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានបន្តកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់ដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើង ក៏ដូចជាវោហាសាសន៍ដោយលោក Donald Trumpដែលផ្តោតលើការដឹកនាំរបស់ប្រទេសកូរ៉េខាងជើងផងដែរ។

គួរបញ្ចាក់ផងដែរថា កាលពីពេលថ្មីៗនេះលោក Trump បានសម្រេចចិត្តដាក់ប្រទេសកូរ៉េខាងជើងចូលជាប្រទេសដែលឧបត្ថម្ភរដ្ឋដល់ពួកភេរវកម្ម ហើយប្រទេសកូរ៉េខាងជើងបានអះអាងថា នេះគឺជាការញុះញង់ដ៏ធំមួយ នឹងជាការប្រកាសសង្គ្រាមមួយថ្មីទៀតប្រឆាំងនឹងកូរ៉េខាងជើង។

ប្រភព៖ sputniknews

Facebook Comment

Related Articles