តារាសម្ដែងនិងពិធីករ លោកយ៉ារ៉ូជួបរឿងរន្ធត់នៅពេល Live Video (មានវីឌីអូ)
559 Views
November 27, 2017
ពិតជារឿងគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលតារាសម្ដែង និង ពិធីករលោកយ៉ារ៉ូកំពុងតែ Live Video នៅក្នុងគណនីFacebookរបស់លោកនោះ ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅពីក្រោយខ្នងរបស់លោកគឺរថយន្ដបានទៅបុកក្មេងម្នាក់ដែលបានរត់ឆ្លងថ្នល់ដោយមិនប្រុងប្រយ័ត្ន។
នៅពេលនោះដែលលោកយ៉ារ៉ូបានរត់សំដៅទៅកន្លែងកើតហេតុ ដែលជនរងគ្រោះមានសភាពធ្ងន់ធ្ងរ និងមានឈាមហូរដាបពេញផ្លូវ ។
ទោះយ៉ាងណាមិញក៏សូមសរសើរពីទឹកចិត្តរបស់លោកយ៉ារ៉ូដែលបានជួយយកអាសារដល់ជនរងគ្រោះ។
វីឌីអូ៖
Posted by Yaro on Saturday, November 25, 2017