អាជ្ញាធរឥណ្ឌូនេស៊ីវិលមុខដោយសារពលរដ្ឋខ្លះមិនចង់ជម្លៀសចេញពីតំបន់ភ្នំភ្លើងរៀបនឹងផ្ទុះ

521 Views
November 28, 2017

បន្ទាប់ពីមានការប្រកាសទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានការជម្លៀសខ្លួនចេញពីតំបន់ភ្នំភ្លើង Agung យ៉ាងណាក្តី ក៏នភតែមានប្រជាជនឥណ្ឌូនេស៊ីមួយចំនួនដែលរស់នៅក្បែរភ្នំភ្លើងនៅមិនទាន់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅឡើយ។

យ៉ាងណាមិញបន្ទាប់ពីមានពលរដ្ឋរបស់ខ្លួនមួយចំនួននៅតែមិនព្រមចាកចេញពីផ្ទះសម្បែង ខណៈពេលដែលភ្នំភ្លើងរឹតតែឈានទៅរកការផ្ទុះ អ្នកនាំពាក្យទីភ្នាក់ងារសង្រ្គោះគ្រោះមហន្តរាយបានបញ្ជាក់កាលពីម្សិលមិញថា ៖ “ទោះបីជាពលរដ្ឋខ្លះមិនចង់ចាកចេញ ប៉ុន្តែអាជ្ញាធរនឹងបង្ខំឲ្យពួកគេចេញ”។

ជាមួយគ្នានេះផងដែរអាជ្ញាធរឥណ្ឌូនេស៊ីកំពុងតែធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងស្រង់ទិន្នន័យពលរដ្ឋដែលមិនព្រមជម្លៀសចេញពីផ្ទះ ស្របពេលដែលរបាយការណ៍នៃទិន្នន័យ បង្ហាញថានៅក្នុងតំបន់នៃភូមិដែលនៅក្បែរភ្នំភ្លើងគឺមានពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ 10 ម៉ឺននាក់បានរស់នៅ។

គួរបញ្ជាក់ថាបន្ទាប់ពីភ្នំភ្លើង Agung នៅលើកោះបាលីបង្ហាញពីសញ្ញានឹងផ្ទុះរួចមក អាកាសយានដ្ឋានដែលសម្រាប់ភ្ញៀវទេសចរចុះចតត្រូវបានផ្អាកដំណើរការ ហើយជាពិសេសបើគិតរហូតមកទល់នឹងពេលនេះចំនួនប្រជាជនឥណ្ឌូនេស៊ីប្រមាណ 4 ម៉ឺននាក់ប៉ុណ្ណោះដែលបានភៀសខ្លួនចេញពីតំបន់ភ្នំភ្លើង៕

ដោយ៖ វិសាល

ប្រភព៖ bbc

Facebook Comment

Related Articles