តុលាការអាមេរិកតាមចាប់ខ្លួនជនជាតិចិនចូលវាយលុក (Hack)ទិន្នន័យទំនាក់ទំនងអន្តរជាតិ

565 Views
November 28, 2017

ជនជាតិចិនចំនួន 3 នាក់ត្រូវបានតុលាការសហរដ្ឋអាមេរិកប្រកាសតាមចាប់ខ្លួន បន្ទាប់ពីអ្នកទាំង 3 ត្រូវបានគេរកឃើញថាថាបានចូលវាយលុកទិន្នន័យ (Hack) ទៅលើការទំនាក់ទំនងជាអន្តរជាតិ។

តាមរយៈក្រុមអ្នកជំនាញបច្ចេកទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាទីតាំងអ្នកដែលព្យាយាមវាយលុកលើទិន្នន័យការទំនាក់ទំនងអន្តរជាតិគឺមានប្រភពចេញមកប្រទេសចិន ដែលគោលដៅរបស់គេគឺទៅកាន់គ្រិះស្ថាន Mody’s Analytics, Siemes, និង GPS maker Trimble។

ទោះបីជាយ៉ាងណាក៏ដោយមុខសញ្ញាដែលជាជនជាតិចិនទាំង 3 នាក់គឺនៅមិនទាន់អាចកំណត់ទៅតាំងដែលពួកគេកំពុងតែលាក់ខ្លួននៅឡើយទេ ស្របពេលដែលមានការលើកឡើងថាពួកគេអាចនឹងត្រូវបានរដ្ឋាភិបាលចិនជាអ្នកនៅពីក្រោយរឿងទាំងអស់នេះ។

គួរបញ្ជាក់ថាការវាយប្រហារគ្នាតាមរយៈការវាយលុកទិន្នន័យ ( Hack)  រវាងសហរដ្ឋអាមេរិក និងប្រទសចិនគឺកើតមានជាច្រើនឆ្នាំណាស់មកហើយ ដោយកនុងនោះកាលពីខែសីហាកន្លងមកនេះជនជាតិចិនម្នាក់ក៏ត្រូវបានប៉ូលីស Los Angeles ឃាត់ខ្លួនផងដែរបន្ទា់ពុរូបគេព្យាយាមវាយលុកទិន្នន័យករុមហ៊ុនរបស់សហរដ្ឋអាមេរិក៕

 

 

ដោយ៖ វិបុល

ប្រភព៖ bbc

Facebook Comment

Related Articles