ហេតុផលចឹងសោះបានជា កូរ៉េខាងជើងមិនសាកល្បងមីស៊ីលតាំងពីខែកញ្ញា

631 Views
November 28, 2017

គិតមកដល់ពេលនេះវារយៈពេល ៧០ ថ្ងៃហើយចាប់តាំងពីកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីល ដែលជាការសំរាក់ពីការសាកល្បងយូរបំផុតក្នុងឆ្នាំ ២០១៧ ។ ការផ្អាកការពន្យារពេលនៃកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េឋាងជើងនេះបានធ្វើឱ្យក្រុមអ្នកសង្កេតការណ៍មានការភ្ញាក់ផ្អើលចំពោះមូលហេតុដែលគ្មានការសាកល្បងថ្មីចាប់តាំងពីខែកញ្ញាមក។

នៅខែសីហា និងខែកញ្ញាកូរ៉េខាងជើងបានធ្វើតេស្តដោយក្លាហាននិងបង្កហេតុដោយការបាញ់មីស៊ីលផ្លោង Hwasong-12 របស់ខ្លួននៅភាគខាងជើងប្រទេសជប៉ុន។ នេះជាលើកទី ១ ហើយដែលការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងបានឆ្លងកាត់ប្រទេសជប៉ុន ហើយមនុស្សជាច្រើនបានយកវាជាសញ្ញាថាការប្រឈមមុខដាក់គ្នានៅឧបទ្វីបកូរ៉េគឺប្រហែលកំពុងឈានទៅមុខ។

  • មូលហេតុដែលកូរ៉េខាងជើងមិនបានធ្វើតេស្តមីស៊ីល

មូលហេតុទី១ដែលពួកគេបានបញ្ឈប់ការធ្វើតេស្តនេះគឺដោយសារតែពួកគេបានជួបបញ្ហានៅក្នុងការអភិវឌ្ឍមីស៊ីលរបស់ពួកគេ ព្រោះការធ្វើតេស្តនៃមីស៊ីលឆ្លងទ្វីបអន្តរទ្វីប (ICBMs) របស់ពួកគេគឺមិនបានជោគជ័យ។ មូលហេតុទី២ គឺពួកគេដឹងថាពួកគេគឺកំពុងប្រឆាំងនឹងប្លុកអាមេរិកខ្លាំងពេក។ មូលហេតុទី៣គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងកូរ៉េខាងជើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (ដែលរួមបញ្ចូលទាំងសេដ្ឋកិច្ច និងនយោបាយរបស់កូរ៉េខាងជើងជាមួយនិងប្រទេសចិន) បានទទួលជោគជ័យក្នុងការរារាំងកូរ៉េខាងជើងពីការបង្កហេតុបន្ថែមទៀតដោយសារតែការភ័យខ្លាចនៃការវាយប្រហារបន្ថែមទៀតដល់សេដ្ឋកិច្ចរបស់ពួកគេ។

  • មូលហេតុដែលកូរ៉េខាងជើងពន្យារការធ្វើរតេស្តមីស៊ីល

ប្រទេសកូរ៉េខាងជើងក៏អាចនឹងរងចាំរហូតដល់ខែកុម្ភៈដើម្បីការធ្វើតេស្តបន្ថែមទៀតដោយហេតុផលជាច្រើន។ ទី១ អាកាសធាតុនឹងចាប់ផ្តើមប្រសើរឡើងដែលអាចមានផលវិជ្ជមានលើការធ្វើតេស្ត។ ទី២ សមយុទ្ធយោធាដ៏សំខាន់មួយរបស់អាមេរិក – កូរ៉េខាងត្បូងត្រូវបានគ្រោងទុករួចហើយនោះខែនោះ។ ទី៣ កីឡាអូឡាំពិករដូវរងារឆ្នាំ ២០១៨ នៅទីក្រុងសេអ៊ូលនិងធ្វើនៅខែកុម្ភៈជាពេលមួយដែលពិភពនិងឃើញពីឧបទ្វីបកូរ៉េយ៉ាង។​

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់កូរ៉េខាងត្បូងបាននិយាយកាលពីខែវិច្ឆិកាថាពួកគេរំពឹងថានឹងមានការសាកល្បង ICBM មួយទៀតមុនពេលឆ្នាំថ្មីមកដល់។ “ទីភ្នាក់ងារនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីការអភិវឌ្ឍពីព្រោះកូរ៉េខាងជើងអាចនិងបាញ់មីស៊ីលផ្លោងនៅឆ្នាំនេះក្រោមការបង្ហោះផ្កាយរណប និងការអភិវឌ្ឍអាកាសដោយសន្តិវិធី ប៉ុន្ដែជាការពិតដើម្បីបង្កើនការគំរាមកំហែងរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក។”

នេះបើយ៉ោងតាមអ្នកតាក់តែងច្បាប់កូរ៉េខាងត្បូងដែលបានប្រាប់សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំសំងាត់ជាមួយមេដឹកនាំ NIS កាលពីថ្ងៃទី ២០ ខែវិច្ឆិកា។

 

ប្រភព៖ sputniknews

Facebook Comment

Related Articles