មិនដែលដឹងសោះ ពូ Pep Guardiola ធ្លាប់ជាកីឡាករ Barce ដ៏ឆ្នើម

462 Views
November 29, 2017

លោកគ្រូបង្វឹក Manchester City លោក Pep Guardiola អាចជាអតីតកីឡាករដែលល្អលើសគេក្នុងចំណោមគ្រូបង្វឹកនៅក្របខណ្ឌ English Premier League។

លោក Pep ជាអតីតខ្សែបម្រើការពាររបស់ Barcelona អស់រយៈពេល១៧ឆ្នាំ រហូតដល់ឆ្នាំ២០០១។

ក្នុងកំឡុងពេលនោះ លោកឈ្នះពាន La Liga ៦ដង Copa del Rey ២ដង ពាន European Cup ១ដង ពាន UEFA Cup Winnders’ Cup ១ដង និង UEFA Super Cup ២ដង។

នៅអាជីពចុងក្រោយរបស់លោក Pep ត្រូវបានញាំញីដោយរបួស។ រហូតដល់លោកសម្រចចិត្តប្រឡូកចូលអាជីពជាគ្រូបង្វឹក ហើយទទួលបានជោគជ័យដល់សព្វថ្ងៃ ដែលឈ្នះពានរង្វាន់សរុបចំនួន ២២ ហើយ។

លោកត្រូវគេចាត់ទុកថា​ជាស្ថិតក្នុងចំណោមគ្រូបង្វឹកល្អបំផុតក្នុងលោក។

ប្រភព៖ dailymail

Facebook Comment