ឡូយកប់ជាមួយនឹងមីស៊ីលឆ្លងទ្វីបជំនាន់ក្រោយប្រទេសចិនទើបតែបង្ហាញ

696 Views
November 29, 2017

ការធ្វើតេស្តគ្រាប់មីស៊ីលឆ្លងទ្វីប Dongfeng-41 របស់ប្រទេសចិនត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ចិនកាលពីថ្ងៃអាទិត្យប្រហែលមួយសប្តាហ៍បន្ទាប់ពីរូបភាពកាំជ្រួចមីស៊ីល multi-warhead មានការចែកចាយជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន។

 

 

មីស៊ីលនេះត្រូវបានសាកល្បង ៨ ដងហើយយោងតាមសាព័ត៌មាន South China Morning Post ដែលមានមូលដ្ឋាននៅហុងកុងបានរាយការណ៍ថាការបាញ់បង្ហោះថ្មីៗនេះបានធ្វើឡើងនៅដើមខែវិច្ឆិកានៅកន្លែងណាមួយនៅតំបន់វាលខ្សាច់នៅភាគខាងលិចប្រទេសចិន។ មីស៊ីល DF-41 គឺជាមីស៊ីលមួយដែលហោះបានឆ្ងាយជាងគេបំផុតនៅលើពិភពលោកដែលអាចប្រៀធៀបជាមួយនិងមីស៊ីល Jericho 3 របស់អ៊ីស្រាអែល, RS-26 Rubezh របស់រុស្ស៊ី និង LGM-30 Minuteman III របស់អាមេរិក។

 

 

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន មីស៊ីល ICBM  អាចហោះហើរបានចម្ងាយ ១២.០០០ គីឡូម៉ែត្រ ហើយអាចវាយប្រហារនៅចម្ងាយ ៣២ ហ្វីត (១០០ ម៉ែត្រ) ពីគោលដៅរបស់វា ហើយវាល្បឿនលឿនជាង ១០មាច (៧.៦៧២ ម៉ាយក្នុងមួយម៉ោង) ។

មីស៊ីលនេះមានប្រវែងប្រហែល ១៦.៥ ម៉ែត្រ (ប្រវែង ៥៤ ហ្វីត) និងអង្កត់ផ្ចិត ២.៧៨ ម៉ែត្រ (៩,១ ហ្វីត) និងផ្ទុកទៅដល់ ១០គ្រាប់។

ប្រភព៖ Sputnik

Facebook Comment

Related Articles