មេទ័ពចិត្តខ្លាំងសុខចិត្តផឹកថ្នាំពុលសម្លាប់ខ្លួនក៏មិនព្រមទទួលកំហុស
អតីតមេបញ្ជាការយោធារបស់យូហ្គូស្លាវីដែលត្រូវបានតុលាការអង្គការសហប្រជាជាតិប្រកាសសាលក្រមឃុំឃាំងក្នុងគុករយៈពេល 20 ឆ្នាំ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិ ប៉ូសនៀ បានផឹកថ្នាំពុលសម្លាប់ខ្លួនកាលពីម្សិលមិញនេះនៅក្នុងបន្ទប់ជំនុំជំរះក្តី។
លោក Slobodan Praljak ដែលមានអាយុ 72 ឆ្នាំទៅហើយ បានស្រែខ្លាំងៗនៅក្នុងតុលាការថាលោកមិនមែនជាឧក្រិដ្ខជននោះទេ ហើយបន្ទាប់មកលោកក៏បានទាញយកថ្នាំពុលចេញមកផឹកតែម្តង។
យ៉ាងណាមិញបទចោទប្រកាន់ទៅលើលោក Parljak ដោយសារនៅចន្លោះឆ្នាំ 1992 ដល់ 1995 គឺគេបានរកឃើញថាលោកបានប្រព្រឹត្តិនូវអំពើរប្រល័យពូជសាសន៍យ៉ាងធ្ងន់ធ្ងរទៅលើជនជាតិប៊ូសនៀដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម ហើយក្នុងនោះផងដែរគេក៏បានរកឃើញនូវមេទ័ពចំនួន 5 នាក់ផ្សេងទៀតផងដែរដែលពាក់ព័ន្ធក្នុងរឿងទាំងអស់នេះ។
គួរបញ្ជាក់ថាអតីតមេបញ្ជាការ Parljak បានស្លាប់នៅក្នុងមន្ទីពេទ្យដែលនៅក្បែរនឹងតុលាការ បន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះរូបលោកអស់ពីលទ្ធភាពទៅហើយ ហើយនៅក្នុងករណីនេះផងដែរតុលាការអង្គការសហប្រជាជាតិក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់៕