ស្មានតែដេកត្រាំកម្អែភ្នំភ្លើងលេង ការពិតគេបន់ស្រន់សោះ

546 Views
November 30, 2017

បុរសជនជាតិឥណ្ឌូនេស៊ីនៅកោះបាលី ត្រូវបានគេថត ដោយរូបភាពលោកកំពុងតែងូតត្រាំទឹកកម្អែភ្នំភ្លើងត្រជាក់ៗ ដែលហូរពីភ្នំ Agung។

ដំបូងគេស្មានតែលោកសុខៗទៅកំសាន្ដយ៉ាងចម្លែកដូច្នេះ ស្រាប់តែការពិត គឺលោកទៅបន់ស្រន់តាមសាសនាហិណ្ឌូទេ។

លោកបាននិយាយថា ត្រូវវិញ្ញាណនាំមក ឲ្យធ្វើពិធីបែរបន់ និង ងូតលាងសម្អាត ដែលជាពិធីរបស់សាសនាយ៉ាងដូច្នេះ។

លោកក៏បានបន្ដថា ពេលដែលប៉ះទឹកនេះ ហើយដាក់ជើងចូល លោកមានអារម្មណ៍ទទួលថាមពលយ៉ាងអស្ចារ្យ។

ប្រភព៖ coconut

Facebook Comment

Related Articles