មិនធម្មតាមែន! កូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ សម្ដែងរួមគ្នាផ្អើលសៀមរាប

532 Views
November 30, 2017

ទស្សនិកជនប្រហែលជាបានស្គាល់រួចមកហើយពីកូនប្រុសទាំងបីរបស់កំពូលតារាចំរៀងប្រចាំផលិតកម្មហង្សមាស នោះគឺលោកព្រាប​ សុវត្ថិ ដែលកូនប្រុសទាំងបីរបស់លោកម្នាក់ៗសុទ្ធតែមានរូបសម្រស់ស្រស់សង្ហាមិនចាញ់ឪពុកឡើយ។

បន្ទាប់ពីលេចឮដំណឹងថាកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ បានត្រៀមខ្លួនចូលផលិតកម្មហង្សមាស ។

នៅពេលថ្មីៗនេះ ក៏មានលេចនូវរូបភាពសម្ដែង ជាលើកដំបូងនៅក្រុងសៀមរាបដែលកំពុងធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយក្នុងនោះក៏បានឃើញវត្តមានរបស់ សុវត្ថិ មុន្នីនាគ​ (ដែលជាកូនប្រុសទីពីរ) និង សុវត្ថិ សេរីវុទ្ធ (ដែលជាកូនប្រុសពៅ) បានចូលរួមសម្ដែងផងដែរ ។

 

 

Facebook Comment

Related Articles