ចិន និងរុស្ស៊ីចាប់ផ្តើមបង្ហាញក្តីបារម្ភពីមីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង

1362 Views
November 30, 2017

អគ្គរដ្ឋទូតរបស់ប្រទេសចិន និងប្រទេសរុស្ស៊ីបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនជុំវិញបញ្ហាការសាកល្បងមីស៊ីលឆ្លងទ្វីបចុងក្រោយរបស់ប្រទេសកូរ៉េខាងជើងដែលវាមានកម្លាំងខ្លាំងជាងលើកមុនៗទៅទៀតដែលបាញ់ចេញកាលពីថ្ងៃអង្គារម្សិលមិញនេះ។

អ្នកនាំពាក្យការបរទេសចិន Gen Shuang បាននិយាយថា៖ “វាពិតជាក្តីបារម្ភខ្លាំងណាស់ចំពោះមីស៊ីលកូរ៉េខាងជើងលើកចុងក្រោយនេះដែលវាអាចបង្ករជាសោកនាដកម្មសម្លាប់មនុស្សយ៉ាងច្រើន”។

ជាមួយគ្នានេះដែរប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហាញនៅលើបណ្តាញសង្គម Twitter របស់ខ្លួនដោយសរសេរជាការផ្ញើរសារទៅកាន់លោក Xi Jinping ប្រធានាធិបតីចិនថា៖ “ទណ្ឌកម្មធំៗនឹងចាប់ផ្តើមដាក់ទៅលើប្រទេសកូរ៉េខាងជើងពីថ្ងៃនេះតទៅ”។

គួរបញ្ជាក់ថាមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងដែលបានបាញ់កាលពីថ្ងៃអង្គារ បានហោះរយៈចម្ងាយ 1000 គីឡូម៉ែត្រ មុនពេលដែលវាធ្លាក់ទៅក្នុងសមុទ្រប្រទេសជប៉ុន ហើយក្នុងនោះផងដែរលោកលេខាជាតិអាមេរិក Jame Mattis ក៏បានសម្តែងក្តីព្រួយបារម្ភផងដែរចំពោះមីស៊ីលឆ្លងទ្វីបថ្មីរបស់កូរ៉េខាងជើងដែលលោកបានចាតទុកថាវាជាសកម្មភាពគំរាមគំហែងពិភពលោកសារជាថ្មីពីសំណាក់ប្រទេសកូរ៉េខាងជើង៕

 

ប្រភព៖ sputnik

ដោយ៖ វិសាល

Facebook Comment

Related Articles