កម្មកររោងចក្រអេប៊ីស៊ីជាង៥០០នាក់ នាំគ្នាបិទផ្លូវវេងស្រេងជិតតែម្ដង នៅក្នុងខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានការកកស្ទះយ៉ាងខ្លាំង

792 Views
December 1, 2017

នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មកររោងចក្រអេប៊ីស៊ី ជាង៥០០នាក់បាននាំគ្នាបិទផ្លូវវេងស្រេងជិតតែម្ដង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានការកកស្ទះយ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់នៅមុននេះបន្ដិចថា មូលហេតុដែលនាំឲ្យមានការបិទផ្លូវនេះ ដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយចំនួនពីថៅកែរោងចក្រ ហើយពេលនេះដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍៕

ប្រភព៖ freshnews

Facebook Comment

Related Articles