មរណៈភាពអតីតលេខាធិការអាស៊ានកំពុងតែកក្រើកស្របពេលមេដឹកនាំកំពូលៗថៃស្តាយរូបលោក
បន្ទាប់ពីលោក សុរិន្ទ ពិនសុវណ្ណអតីតអគ្គលេខាធិការអាស៊ាន និងជាអតីតរដ្ឋមន្រ្តីការបរទេសថៃបានទទួលមរណៈភាពកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញដោយសារជម្ងឺគាំងបេះដូង មេដឹកនាំកំពូលៗនៅក្នុងប្រទេសថៃបានបង្ហាញសារចូលរួមសោកស្តាយយ៉ាងខ្លាំង។
ក្នុងនោះលោក អាភិ ស៊ីត វីចាជីវ៉ា ដែលជាប្រធាគណបក្សប្រជាធិបតេយ្យនៅក្នុងប្រទេសថៃបានហៅមរណៈលោកសុរិន្ទ ពិនសុវណ្ណថាជាការបាត់បង់ធនធាននៃប្រទេសថៃម្នាក់ដ៏សំខាន់ដែលធ្លាប់បានកសាងកេរ្តិ៍ឈ្មោះជូនប្រទេសថៃ។
ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធចាន់អូចារក៏បានបង្ហាញពីអារម្មណ៍ក្តុកក្តួលជាពន់ពេកនូវដំណឹងមរណៈភាពនេះ។
គួរបញ្ជាក់ថាលោក សុរិន្ទពិន សុវណ្ណបានកាន់កាប់តំណែងជាអគ្គលេខាធិការអាស៊ានកាលពីចន្លោះឆ្នាំ 2008 រហូតដល់ឆ្នាំ 2012 មុពេលដែលលោកបានចូលមកកនា់តំណែងជាអ្នកនយោបាយនៅក្នុងគណបក្សវិញ ហើយលោកបានសម្រេចស្នាដៃជាច្រើនជូនប្រទេសថៃ និងស្នាកដៃជាច្រើនជូនសហគមន៍អាស៊ាន៕
ប្រភព៖ bangkokpost
ដោយ៖ វិសាល