ឧត្តមសេនីយ៍កំពូលរបស់អាមេរិក និងចិនពិភាក្សាគ្នាពីបន្ទាប់ពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង
យោងតាមសរព័ត៌មាន Sputnik ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ បានអោយដឹងថា ឧត្តមសេនីយ៍កំពូលមកពីសហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធចិនបានជួបប្រជុំគ្នានៅក្រុងវ៉ាស៊ីនតោននៅសប្ដាហ៍នេះបន្ទាប់ពីការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើតេស្តមីស៊ីលឆ្លងទ្វីបរបស់ក្រុងព្យុងយ៉ាងនៅព្រឹកថ្ងៃពុធ។
ឧត្តមសេនីយ៍ឯក Shao Yuanming និងឧត្តមសេនីយ៍ឯក Richard Clarke នៃក្រសួងការពារជាតិអាមេរិកបានពិភាក្សាគ្នាពីវិធីនានាដើម្បីកែលម្អបណ្តាញទំនាក់ទំនងទាក់ទងនឹងស្ថានភាពនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការរាយការណ៏របស់សារព័ត៌មាន the South China Morning Post។
អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រាប់ the South China Morning Post កាលពីថ្ងៃព្រហស្បតិ៍ថាការពិភាក្សានេះផ្តោតលើការគ្រប់គ្រងវិបត្តិប៉ុន្ដែមិនមានព័ត៌មានបញ្ចាក់បន្ថែមទៀតទេ។ យោងតាមកាសែតដែលមានមូលដ្ឋាននៅហុងកុងបានឱ្យដឹងថាកិច្ចពិភាក្សានេះត្រូវបានគ្រោងធ្វើនៅខែសីហា ប៉ុន្តែទើបតែធ្វើឡើងតែនៅក្នុងសប្តាហ៍នេះប៉ុណ្ណោះ។
ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងថ្កោលទោសការសាកល្បងមីស៊ីលនេះ
“យើងទទូចស្នើដល់កូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលហើយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងបញ្ឈប់ការធ្វើសមយុទ្ធកងកម្លាំងអាកាសដែលមិនបានគ្រោងទុកពីមុនមក។ ការធ្វើសមយុទ្ធគ្រោងធ្វើនៅខែធ្នូឆ្នាំនេះព្រោះថាស្ថានភាពវាកាន់តែធ្ងន់ធ្ងរឡើងហើយ” ក្រសួងការបរទេសរុស្ស៊ីបាននិយាយ។
ទន្ទឹមនឹងនេះដែរក្រសួងការបរទេសចិនបានសម្តែងនូវការជំទាស់យ៉ាងខ្លាំងនិងការព្រួយបារម្ភអំពីការសាកល្បងមីស៊ីលថ្មីនេះផងដែរ។
ប្រភព៖ sputniknews