ចេះតែមានហ្មង!!! អតីតបុគ្គលិក Twitter ច្រឡំដៃផ្អាកគណនី លោក Trump

482 Views
December 1, 2017

សាន់ហ្រ្វាន់ស៊ីសកូៈ​ កាលពីកន្លងទៅនេះ​ អតីតបុគ្គលិករបស់Twitterបានច្រឡំផ្អាកគណនីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​Donald Trump អស់រយៈពេល១១នាទី។

 

 

វេបសាយព័ត៌មាន​TechCrunch​បានជួបសម្ភាស៍ជាមួយ លោក​ Bahtiyar Duysak​ដែលជាអតីតបុគ្គលិកបណ្ដោះអាសន្នរបស់Twitter។ ​គាត់បានប្រាប់ ​TechCrunch ថា៖​ “បញ្ហាអសកម្មនៃគណនីរបស់លោក​Trump គ្រាន់តែជាកំហុសបច្ចេកទេសដោយអចេតនាតែប៉ុណ្ណោះ។​

 

 

Duysakបន្ថែមទៀតថា៖ “មានមនុស្សជាច្រើនលាននាក់ដែលមានបំណងមិនល្អចំពោះលោក Trump ហើយរង់ចាំតែឱកាសសម្រាប់ធ្វើសកម្មភាពតែប៉ុណ្ណោះ​ ប៉ុន្ដែក្នុងករណីរបស់គាត់វាគ្រាន់តែជាកំហុសអចេតនាមួយ”។​

 

 

ការបញ្ឈប់គណនីកាលពីថ្ងៃទី២​​ខែវិច្ឆិកាកន្លងទៅនេះ បានបង្កជាក្ដីបារម្ភដល់អ្នកប្រើប្រាស់​Twitter។ យ៉ាងណាមិញ​ ក្រុមហ៊ុនTwitter បានធ្វើសេចក្ដីថ្លែងការណ៍មួយ​ កាលពីថ្ងៃពុធនេះថា៖​​”យើងបានអនុវត្តជំហានមួយចំនួនដើម្បីរក្សាឧបទ្ទវហេតុបែបនេះ ពីការកើតឡើងម្តងទៀត”។

 

 

ប្រភព៖​ Time

ដោយ៖​Taylor

 

Facebook Comment

Related Articles