បើភ្លេចសោក្នុងឡាន វិធីសាស្រ្តនេះអាចជួយបាន
881 Views
December 2, 2017
Tags: ភ្លេចសោក្នុងឡាន
វាពិតជារឿងមួយដ័មហាសែនពិបាកចិត្តសម្រាប់ម្ចាស់ឡាននៅពេលដែលលោកអ្នកបានធ្វើឲ្យបាត់បង់កូនសោរ ឬបានធ្វើវាភ្លេចនៅក្នុងឡានរបស់លោកអ្នក។
ក៏ប៉ុន្តែអ្វីទាំងអស់នេះប្រហែលជាលែងចោទជាបញ្ហាសម្រាប់លោកអ្នកដែជាម្ចាស់ឡានតទៅទៀតហើយ ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗខាងក្រោមនេះ៖
ប្រើកូនបាល់តេន្នីស
- លោកអ្នកគ្រាន់តែយកកូនបាល់តេន្នីស បង្កើតជារន្ធតូចមួយ ហើយយកវាទៅដាក់ផ្អឹបជាមួយនឹងកន្លែងរន្ធសោរ និងព្យាយាមរុញវាឲ្យខ្លាំងដោយឲ្យខ្យល់នៅក្នុងកូនបាល់ចេញទៅក្នុងរន្ធសោរ។ ព្យាយាមធ្វើបែបនេះ សោរឡានរបស់លោកអ្នកអាចនឹងដោះចេញបាន។
ប្រើលួសដូចជាផ្លែសន្ទួច
- ចំពោះវិធីសាស្រ្តមួយនេះគឺលោកអ្នកអាចប្រើប្រាស់វាបានចំបោះតែរថយន្តដែលមានកន្លែងចាក់សោរផ្តេកប៉ុណ្ណោះ ដោយការស៊កខ្សែលួសចូលទៅក្នុងបង្អួចឡានទៅកន្លែងដែលធ្វើឲ្យសោរជាប់ រួចប្រើកម្លាំងទាញវាឡើងមកខាងលើ។
ប្រើប្រាស់សោរមុខមួយរយ
- ចំពោះប្រភេទសោរទាំងនេះគឺជាអ្វីដែលអ្នកបើកបរទាំងអស់គួរតែត្រៀបទុក សាគួរ ជាមុនសម្រាប់ពេលបញ្ហា ពីព្រោះវា អាចនឹងជួយរំដោះទុក្ខនៃការបាត់បង់ សោរឡាន ឬភ្លេចសោរក្នុងឡាន។
ខលទូរស័ព្ទហៅទៅអ្នកដែលអាចនាំយកសោរថ្មី ឬជាងធ្វើសោរតែម្តង
- ចំពោះវិធីសាស្រ្តនេះគឺជាជម្រើសចុងក្រោយហើយសម្រាប់លោកអ្នក ពីព្រោះលោកអ្នកបានប្រឹងប្រែប្រើគ្រប់វីធីសាស្រ្តខាងលើអស់ហើយ តែលោកអ្នកគួរតែប្រុងប្រយ័ត្នផងដែរ ពីព្រោះពេលខ្លះឡានរបស់លោកអ្នកគឺជាប់សោរដោយសារតែមានជនខិលខូចបានបើកវាក្នុងគោលបមណងអាក្រក់ណាមួយមុនពេលដែលលោកអ្នកមកដល់។
ប្រភព៖ Brightside
Tags: ភ្លេចសោក្នុងឡាន