ក្រុមហ៊ុន Apple បានចេញមុខសូមទោសចំពោះបញ្ហាបច្ចេកទេស

560 Views
December 2, 2017

កាលពីពេលកន្លងទៅនេះ​ Apple បានដាក់ឲ្យមានការ update កម្មវិធី​ MacOS  ​តួយ៉ាងវាក៏បានស្ដែងចេញពីបញ្ហាប្រព័ន្ធសុវត្ថិភាពនៃ software ចុងក្រោយបង្អស់នេះផងដែរ។

កម្មវិធី​ MacOS ចុងក្រោយ បានបង្កកំហុសដោយអនុញ្ញាតឲ្យឧបករណ៍មាន​ដំណើរការទាំងមិនចាំបាច់ប្រើលេខកូដសម្ងាត់។​​ អាស្រ័យហេតុនេះ Apple ក៏បានចេញមុខសូមទោសនិងជួសជុលសម្រាប់ការខូចខាត។

ខណៈពេលនេះ​ វិស្វករជំនាញបានកំពុងតែកែប្រែកំហុសដែលទាក់ទងទៅនឹងបញ្ហាប្រព័ន្ធសុវត្ថិភាព។​​

ក្រុមហ៊ុនបន្ថែមទៀតថា៖​ ​“ នៅព្រឹកនេះចាប់ពីម៉ោង 8 រហូតដល់ថ្ងៃព្រហស្បតិ៍ អ្នកប្រើប្រាស់អាចទាញយកបាននូវកម្មវីធី​ update ចុងក្រោយដែលនឹងបំពេញចន្លោះខ្វះខាត លើប្រព័ន្ធទាំងអស់ដែលកំពុងដំណើរការ វាគឺជាកំណែទម្រង់ក្រោយគេបង្អស់របស់ MacOS High Sierra” (10.13.1) ។

ក្រុមហ៊ុននិយាយថា៖​ “សុវត្ថិភាពគឺជាអាទិភាពចម្បងសម្រាប់អ្នកប្រើប្រាស់របស់Apple​ ហើយវាជារឿងមួយដែលគួរឲ្យសោកស្ដាយសម្រាប់កំហុសនេះ។​”

ប្រភព៖​BBC

ដោយ៖​Taylor

Facebook Comment

Related Articles