Tesla Roadster ជាឡានលឿនដូចហោះ

800 Views
December 2, 2017

កាលពីសប្ដាហ៍មុន​ Tesla បានដាក់បង្ហាញរថយន្ដស្ព័រអូតូដ៏ថ្មីស្រឡាង​ ដែលអាចបើកពីល្បឿនពី​ 0ដល់60ម៉ាយ ​ក្នុង1ម៉ោង ​ចំនាយពេលត្រឹមតែ 1.9វិនាទី។ ដោយសារល្បឿនផ្ដាច់ព្រលឹងនេះបានធ្វើឲ្យTesla  Roadster ក្លាយជាឡានដែលមានល្បឿនលឿនជាងគេក្នុងលោក។

នាយកប្រតិបត្តិលោក ​Elon Musk ​បានបង្ហោះក្នុង Twitter ថា៖​ Roadster ជំនាន់ក្រោយអាចនឹងមានសមត្ថភាពក្នុងការហោះបានរយៈពេលខ្លី។

គាត់បានបន្ថែមទៀតថា​ រយៈពេល1.9វិនាទីនេះអនុញ្ញាតឲ្យ Tesla Roadster យកឈ្នះឡានស្ព័រដែលមានកន្លងមកទាល់តែ​30វិនាទី។

ចំពោះភាពដែលអាចទៅរួចនៃរថយន្ដហោះបាន ​Elon បាននិយាយថា៖ បច្ចេកវិទ្យា​​ rocket អាចនឹងត្រៀមដាក់បញ្ចូលសម្រាប់ការអភិវឌ្ឍថ្មីនាពេលខាងមុខ។

យ៉ាងណាមិញ មានក្រុមហ៊ុនជាច្រើនដែលកំពុងស្វាហាប់ផលិតឡានចេះហោះនិងបើកបរលើថ្នល់បាន។

Elon ក៏បានបង្ហើបពីលក្ខណៈពិសេសនៃឡានស្ព័រកង់បួនដដែលនេះ​អំពីសមត្ថភាពក្នុងការបើករំលងឧបសគ្គ។

ប្រភព៖​CNN

ដោយ៖Taylor

Facebook Comment

Related Articles