នោះៗ!! ការបង្ហោះ drone ត្រូវប្រឈមនឹងច្បាប់
សូម្បីតែ Drone តូចៗដែលមានទម្ងន់250ក្រាមក៏អាចនឹងត្រូវបានហាមឃាត់ពីការហោះហើរក្បែរអាកាសយានដ្ឋាន ឬ លើសពី400ហ្វីតដែរ។ ប៉ូលីសនៅចក្រភពអង់គ្លេសបានចាត់ទុកការបង្ហោះ drone នៅតាមទីសាធារណៈនេះជាការប្រព្រឹត្តបទឧក្រិដ្ឋមួយ ហើយពួកគេថែមទាំងមានសិទ្ធិក្នុងការឃាត់ទុកឧបករណ៍ទាំងនោះ។
កាលពីខែកក្កដាកន្លងទៅនេះ drone មួយគ្រឿងបានហោះឆាបស្លាបយន្តហោះដែលរៀបនឹងចុះចតនៅLondon’s Gatwick Airport ទង្វើនេះបានបង្កហានិភ័យដល់អាយុជីវិតអ្នកដំណើរ130នាក់។
នៅឆ្នាំ2018 ខាងមុខនេះម្ចាស់ drone ដែលមានទម្ងន់លើសពី 250g ទាំងអស់ចាំបាច់ត្រូវចុះបញ្ជីរាយនាម ថែមទាំងត្រូវធ្វើតេស្ដសាកល្បងពីសុវត្ថិភាពនៃការបង្ហោះជាមុន។
អាកាសយានិកលោក Elliot Corke បានប្រាប់ទៅកាន់ BBC News ថា៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដោយសារតែការរឹតបន្ដឹងនិងអនុវត្តច្បាប់ថ្មីរបស់អាជ្ញាធរស៊ីវិល Drone Code។
យ៉ាងណាមិញ ដើម្បីឲ្យសមស្របទៅតាមច្បាប់ដែលបានចែងថ្មីនេះ រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងអភិវឌ្ឍន៍បច្ចេកវិទ្យាដែលអនុញ្ញាតឲ្យ drone ទាំងនោះបម្រើសេវាកម្មដឹកជញ្ជូនទំនិញនានាសម្រាប់មនុស្ស និង ផលិតបន្ថែមនូវ drone ដែលអាចបញ្ឈប់ម៉ាស៊ីនពេលកំពុងប្រតិបត្តិការក្នុងតំបន់ហាមឃាត់។
ប្រភព៖ BBC
ដោយ៖ Taylor