រឿងពិតទាំង 15 ដែលមនុស្សភាគច្រើនយល់ខុសលើទីក្រុងឌូប៊ៃ

2420 Views
December 2, 2017

ឌូប៊ៃគឺត្រូវបានគេទទួលស្គាល់ថាជាទីក្រុងដែលទំនើប និងសំបូរទៅដោយក្រុមមហាសេដ្ឋីអារ៉ាប់ដែលមានលុយវាល់លានកំពុងរស់នៅ ជាពិសេសគឺការធ្វើជំនួញប្រេងតែម្តង។

យ៉ាងណាមិញចំណុចទាំង 15 នេះ គឺមានមនុស្សភាគច្រើនបានយល់ខុសមកលើទីក្រុងឌូប៊ៃ ហើយការយល់ខុសនេះក៏មិនសូវមានមនុស្សបានដឹងនោះឡើយ។

ចំណុចដែលមនុស្សភាគច្រើនយល់ខុសទាំងនោះរួមមាន៖

–         គិតថាឌូប៊ៃគឺប្រជុំទៅដោយក្រុមមហាសេដ្ឋី ៖ តែរឿងពិត គឺកន្លែងដែលសំបូរក្រុមមហាសេដ្ឋីជាងគេគឺទីក្រុង ប៉េកាំង ហើយទីក្រុងឈរលំដាប់លេខ 2 គឺ ញ៉ូវយ៊ក។

–         គិតថាគ្មានភាពក្រីក្រ៖ ការពិតទីក្រុងឌូប៊ៃក៏មានអ្នកក្រីក្រដែរ ដោយពួកគេទាំងនោះត្រូវបានគេដឹងថារស់នៅក្នុងបន្ទប់តូចមួយដោយមានសមាជិក 5 នាក់។

–         គិតថាទីក្រុងឌូប៊ៃជាកន្លែងដែលគួរតែនាំក្មេងរស់នៅ៖ ភាគច្រើនអ្នកដែលធ្វើចំណាកស្រុករស់នៅឌូប៊ៃមិនដែលនាំកូនៗមកតាមនោះទេ ដោយសារតែការចមណាយលើថ្លៃសិក្សាគឺមានតម្លៃខ្ពស់កប់ពពក។

–         គិតថាឌូប៊ៃជាប្រទេស៖ ការពិតឌូប៊ៃគ្រាន់តែជាទីក្រុងមួយក្នុងចំណោមទិក្រុងទាំង 7 របស់ប្រទេសអារ៉ាប់រួម។

–         គិតថាមិនមានសុរា៖ ការពិតសុរាគឺត្រូវបានហាមប្រាមសម្រាប់អ្នកដែលកាន់សាសនាឥស្លាម ក៏ប៉ុន្តែវាត្រូវបានអនុញ្ញាត្តិសម្រាប់ភ្ញៀវទេសចរណ៍។

–         គិតថាមិនមានអ្នកគ្មានការងារធ្វើ៖ មនុស្សមួយចំនួននៅឌូប៊ៃគឺមិនមានការងារធ្វើឡើយដោយសារតែពួកគេរង់ចាំតែពឹងផ្អែកលើរដ្ឋាភិបាលផ្គត់ផ្គង់។

brightside

Facebook Comment

Related Articles