សូមចូលរួមអបអរ! កីឡាការិនីជិះសេះវ័យក្មេងរបស់កម្ពុជា ដណ្តើមបានជ័យលាភីលេខ៣ នៃការប្រកួតកីឡាជិះសេះអាស៉ីលើកទី២ ឆ្នាំ២០១៧ នៅទីក្រុងហុងកុង!

1126 Views
December 4, 2017

សូមចូលរួមអបអរសាទរយុវតី Alicia Khiem ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការប្រកួតរបស់សហព័ន្ធអ្នកជិះសេះអាស៉ីលើកទី២ ជើងឯកជិះសេះវ័យក្មេងឆ្នាំ២០១៧ នៅទីក្រុងហុងកុង (2nd Asian Equestrian Federation Junior Jumping Championship 2017)។

ក្នុងវ័យ១៧ឆ្នាំ យុវតី Alicia Khiem គឺជាអ្នកជិះសេះឆ្នើមដែលមកពីកម្ពុជា ចូលរួមប្រកួតជាមួយបេក្ខជនវ័យក្មេងឆ្នើមដទៃទៀតមកពីបណ្តាប្រទេសចំនួន១៧ នៅក្នុងតំបន់។

ជ័យជំនៈរបស់យុវតី Alicia Khiem ដែលទទួលបាននៅក្នុងការប្រកួតនេះ គឺជាមោទនភាពមួយថ្មីបន្ថែមទៀតសម្រាប់វិស័យកីឡានៅកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ៕

ប្រភព៖ freshnews

Facebook Comment