ពិធីបុណ្យសពរបស់សត្វចិញ្ចឹមនៅថៃ មានការពេញនិយមខ្លាំងឡើង!
486 Views
December 4, 2017
ប្រទេសថៃអាចចាត់ទុកថា ជាប្រទេសដែលស្រឡាញ់សត្វចិញ្ចឹមខ្លាំងណាស់ ប្រៀបបីដូចជាសមាជិកគ្រួសារ។
តាមរបាយការណ៍បានបង្ហាញថា នៅពេលដែលសត្វចិញ្ចឹមត្រូវបាត់បង់ជីវិត ម្ចាស់ជាច្រើននៅប្រទេសថៃ មិនគ្រាន់តែយកសត្វជាទីស្រឡាញ់ទៅកប់ឬបូជាទេ គេបានយកទៅវត្ត ហើយប្រារព្ធពិធីព្រះពុទ្ធសាសនា មានព្រះសង្ឃសូត្រធម៌ ជាដើម។
ម្ចាស់ក្រុមហ៊ុនដែលទទួលសេវាកម្មនេះ បានបង្ហើបថា គាត់ទទួលប្រារព្ធពិធីបុណ្យសពឲ្យសត្វចិញ្ចឹម មានទាំង ឆ្កែ ឆ្មា ពស់ ស្វា ជាដើម ច្រើនជាង ២០០ក្បាល ក្នុងមួយខែ។
ចំណែកឯតម្លៃ គឺប្រមាណ ៣០០០បាត ដែលស្មើនឹង ៩១ដុល្លា ហើយបើប្រារព្ធលក្ខណៈអធិកអធមអាចឈានដល់ ១០ម៉ឺនបាត ស្មើនឹង ៣ពាន់ដុល្លា ឯណោះ។
ដោយ៖ Mago
ប្រភព៖ coconuts