De Gea ល្អប៉ុណ្ណឹងហើយ មានគេថា នៅចាញ់វីរបុរសម្នាក់ទៀត!

568 Views
December 4, 2017

អ្នកចាំទី David De Gea បានបំបែកកំណត់ត្រាជួយសង្រ្គោះគ្រាប់បាល់ ១៤គ្រាប់ យ៉ាងអស្ចារ្យ កាលពីជំនួបរវាងក្លឹបបិសាចក្រហមនិងកាំភ្លើងធំ។

ពេលនេះ អ្នកគាំទ្រជាច្រើន បានចាត់ទុកអ្នកចាំទីរូបនេះជាអ្នកចាំទីល្អជាងគេ នៅក្នុងក្របខណ្ឌ English Premier League។ យ៉ាងណាមិញ លោក Jamie Redknapp ដែលជាអតីតកីឡាករអង់គ្លេស និង បច្ចុប្បន្នជាអ្នកវិភាគបាល់ទាត់ បាននិយាយថា៖ «សម្រាប់ខ្ញុំ គេជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Peter Schmeichel ដែលជាអ្នកចាំទីលេខ១»។

លោក Peter Schmeichel គឺជាអតីតអ្នកចាំទីសញ្ជាតិដាណឺម៉ាក និង ជាវីរបុរសរបស់បិសាចក្រហមកាលពីកំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៩។ កាលសម័យនោះ បើកីឡាករណាម្នាក់អាចស៊ុតទម្លាក់ទីរបស់លោក ពិតជាពិសេសខ្លាំងណាស់។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ៖ Mago

ប្រភព៖ dailymail

Facebook Comment