យន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិកបង្ហាញវត្តមាននៅក្នុងប្រទេសកូរ៉េខាងត្បូង
បន្ទាប់ពីមានការកើនឡើងកម្តៅនៅក្នុងឧបទ្វីបកូរ៉េរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើការបញ្ជូនយន្តហោះចម្បាំងបំបាំងកាយរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលសកម្មភាពនេះត្រូវបានគេចាត់ទុកថាជាកម្តៅកើនឡើងដែលឈានទៅរកការផ្ទុះសង្គ្រាម។
ជាមួយគ្នានេះដែរកាលពីថ្ងៃសៅរ៍កន្លងមកនេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានហៅស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េថាជាល្បែងមរណៈមួយ ដោយមានការរួមបញ្ចូលនុយក្លេអ៊ែរនៅក្នុងនោះផងដែរ។
វត្តមានយន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានបង្ហាញកាលពីសៅរ៍កន្លងមកនេះ ដោយក្នុងនោះសារព័ត៌មានជាតិកូរ៉េខាងត្បូងបង្ហាញថាកងកម្លាំងរបស់ប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នាផងដែរ។
f-22 ត្រូវបានគេដឹងថាជាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកដែលមានរួមបញ្ចូលទាំងការបំបាំងខ្លួនគេចពីប្រព័ន្ធរ៉ាដា យ៉ាងមានប្រសិទ្ធភាព ហើយបើយោងតាមមេបញ្ជាការកូរ៉េខាងត្បូងប្រាប់ទៅកាន់ សារព័ត៌មាន CNN គឺសហរដ្ឋអាមេរិកកំពុងតែមានគម្រោងបញ្ជូនយន្តហោះទំនើបៗរបស់ខ្លួនបន្ថែមទៀតមកកាន់ប្រទេសរបស់ខ្លួន៕
ប្រភព៖ CNN
ដោយ៖ វិសាល
យន្តហោះចម្បាំងបំបាំងកាយ
យន្តហោះចម្បាំងបំបាំងកាយ