រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីអនុម័តលើសមាជិកគ.ជ.ប, តំណាងរាស្រ្តថ្មី និងកំណត់កិច្ចប្រជុំពេញអង្គ
597 Views
December 5, 2017
Tags: រដ្ឋសភា
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំខាងលើនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាព្រឹិកនេះ នឹងអនុម័តអំពីសុពលភាពតំណាងរាស្រ្តថ្មី ដែលស្នើដោយគ.ជ.បក្នុងជុំទី២, កំណត់សមាជិកគ.ជ.ប ៣រូបជំនួសអ្នកដែលលាលែងពីតំណែង និងកំណត់កិច្ចប្រជុំពេញអង្គផងដែរ៕
ប្រភព៖ freshnews
Tags: រដ្ឋសភា