ទីបំផុត Beckham បង្ហើបរឿងស្បែកជើងហោះរបស់ Sir Alex Ferguson

880 Views
December 5, 2017

កាលពីឆ្នាំ២០០៣ ដែល David Beckham និង Sir Alex ជាគ្រូនិងកីឡាករ នៅក្លឹបបិសាចក្រហម អ្នកទាំងពីរបានផ្ទុះរឿងជាមួយគ្នា ដែលកាលនោះ Sir Alex បានទាត់ស្បែកជើងហោះ ចំចិញ្ចើមរបស់ Beckham។

កាលពីពេលថ្មីៗ David Beckham ក៏បានរំលឹកពីរឿងចាស់នេះ ក្នុងន័យគួរឲ្យអស់សំណើច។ ពេលនោះ Man Utd បានចាញ់ Arsenal ២-០ ក្នុងទឹកដីខ្លួនឯង ដែលធ្វើឲ្យ Sir Alex ឆេះដុំដាក់កីឡាករយ៉ាងខ្លាំង លោកក៏ទាត់គំនរស្បែកជើងនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។

សំណាងអាក្រក់ ស្បែកជើងមួយក៏ហោះចំខាងលើភ្នែករបស់ Beckham តែម្ដង។

Beckham ក៏បង្ហើបទាំងលេងសើចថា៖ «ពេលនោះហើយដែលលោកដឹងថា Sir Alex ទាត់បានត្រង់ខ្លាំងណាស់! ព្រោះ Sir Alex តែងតែប្រាប់កីឡាករថា គាត់ពូកែទាត់ free-kicks និង ប៉េណាល់ទី មែនទែន កាលពីនៅជាកីឡាករ»។

ដោយ៖ Mago

ប្រភព៖ dailymail

Facebook Comment