អតីតយោធាជាន់ខ្ពស់ចិនធ្វើអត្តឃាតបន្ទាប់ពីសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

403 Views
December 5, 2017

លោក Zhang Yang ដែលជាអតីតមេបញ្ជាការយោធាជាន់ខ្ពស់នៅក្នុងប្រទេសចិនត្រូវបានគេរកឃើញថាបានសម្លាប់ខ្លួននៅក្នុងផ្ទះរបស់លោកកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន បន្ទាប់ពីលោកនឹងត្រូវឡើងបំភ្លឺនៅក្នុងតុលាការចិនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយ។

Zhang Yang គឺជាអតីតសមាជិកនៃគណកម្មការកណ្តាលនៃយោធាជាន់ខ្ពស់នៅក្នុងប្រទេសចិន ហើយលោកក៏ធ្លាប់ជាមន្រ្តីយោធាជាន់ខ្ពស់នៅក្នុងបក្សកុម្មុយនីសចិនផងដែរ ពោលគឺចាប់តាំងពីលោកប្រធានាធិបតី Xi Jinping ឡើងកាន់តំណែងកាលពីឆ្នាំ 2012 កន្លងមកនេះ។

យ៉ាងណាមិញកាលពីខែសីហាកន្លងមកនេះតាមរយៈសារព័ត៌មាន Xinhua ដ៏ល្បីល្បាញរបស់ប្រទេសចិនបានចុះផ្សាយថាតំណែងរបស់លោក Zhang ត្រូវបានក្រុមគណកម្មការយោធាបានជ្រើសរើសអ្នកជំនួសរួចរាល់ ហើយជាពិសេសក៏មានការលេចឮនូវពាក្យចចាមអារ៉ាមផងដែរថា លោក Zhang គឺកំពុងតែត្រូវបានអង្គភាពប្រឆាំងអំពើពុលរលួយស៊ើបអង្កេត។

គួរបញ្ជាក់ថាអំពើរអត្តឃាតរបស់អតីតមេបញ្ជាការយោធាជាន់ខ្ពស់ចិនគឺកំពុងតែក្លាយទៅជាការបង្ករភាពភ្ញាក់ផ្អើល និងចម្ងល់យ៉ាងខ្លាំងសម្រាប់ប្រជាជនចិន និងបណ្តាអន្តរជាតិ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិនទើបតែប្រកាសជាផ្លូវការណ៍អំពីរឿងទាំងអស់ ខណៈពេលដែលការសម្លាប់ខ្លួនរបស់លោក Zhang គឺមានរយៈពេល 5 ថ្ងៃកន្លងផុតមកហើយ៕

 

 

ដោយ៖វិសាល

ប្រភព៖ bbc

Facebook Comment

Related Articles