សមយុទ្ធទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកកំពុងធ្វើឲ្យរញ្ជួយឧទ្វីបកូរ៉េ

575 Views
December 5, 2017

បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបរបស់ខ្លួនបានរយៈមួយសប្តាហ៍ កងកម្លាំងរបស់សហរដ្ឋអាមេរិក បានបង្កើតសមយុទ្ធភ្លាមៗជាមួយនឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដែលវាបានបង្ករការរញ្ជួយទូទាំងឧបទ្វីបកូរ៉េ។

តាមរយៈការបង្ហាញរបស់សារព័ត៌មានកូរ៉េខាងត្បូងគឺសមយុទ្ធមួយនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃចន្ទ ហើយវានឹងត្រូវបញ្ចប់នៅក្នុងថ្ងៃសុក្រខាងមុខ ដែលមានវត្តមានយន្តហោះចម្បាំងបំបាំងការរបស់សហរដ្ឋអាមេរិក F-22 ចំនួន 6 គ្រឿង រួមជាមួយនឹងយន្តហោះចម្បាំងផ្សេងៗចំនួន 230 គ្រឿងបន្ថែមទៀត ហើយជាពិសេសក្នុងនោះក៏មានកងកម្លាំងសហរដ្ឋអាមេរិកចំនួន 12000 នាក់ផងដែរ។

យ៉ាងណាមិញក៏មានការលើកឡើងពីក្រុមអ្នកវិភាគផងដែរថាស្ថានការណ៍នៃការបង្ហាញសាច់ដុំដាក់គ្នានៅក្នុងឧបទ្វីបកូរ៉េវាអាចនឹងបង្ករទៅជាសង្គ្រាមនុយក្លេអ៊ែរក្នុងពេលឆាប់ៗ ស្របពេលដែលភាគីកូរ៉េខាងជើងប្រកាសថាមីស៊ីលឆ្លងទ្វីបរបស់ខ្លួនគឺសម្រាប់គោលដៅសហរដ្ឋអាមេរិកតែមួយគត់។

គួរបញ្ជាក់ថាបន្ទាប់ពីស្ថានការណ័៍តានតឹង និងទទួលការគំរាមបាញ់មីស៊ីលឆ្លងទ្វីបជារឿយៗមកកាន់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗ លោកប្រធានាធិបតី Donald Trump បានប្រកាសអនុញ្ញាត្តិកងកម្លាំងសហរដ្ឋអាមេរិកពង្រាយប្រព័ន្ធការពារមីស៊ីលនៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកដែលស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក៕

 

 

 

ដោយ៖ វិសាល

ប្រភព៖ time

Facebook Comment

Related Articles