ចិនបង្ហាញសាច់ដុំទ័ពអាកាសថ្មីរបស់ខ្លួនដើម្បីជាការផ្ញើសារទៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង
កងកម្លាំងអាកាសអាម៉េរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធអាកាសទ្រុងទ្រាយធំ កាលពីថ្ងៃចន្ទនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែកងទ័ពអាកាសកងទ័ពរំដោះប្រជាជនចិនក៏បានលេងល្បែងសង្គ្រាមនៅក្នុងតំបន់នោះផងដែរ ហើយប្រហែលជាអាចជាការផ្ញើសារទៅកូរ៉េខាងត្បូង និងអាម៉េរិកដើម្បីអោយដកខ្លួនពីទីនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik កាលពីយប់ម្សិលមិញ។
អ្នកនាំពាក្យទ័ពអាកាសកងទ័ពរំដោះប្រជាជនចិន លោក Shen Jinke បាននិយាយកាលពីថ្ងៃចន្ទថាការហ្វឹកហាត់នេះនឹងមានបញ្ចូលនូវយន្តហោះជាច្រើនគ្រឿង និងហោះហើរទៅតំបន់ដែលពួកគេមិនដែលហោះហើរពីមុន។ អ្នកនាំពាក្យមិនបានបញ្ជាក់ពីថ្ងៃ ឬអំឡុងពេល ឬទីតាំងនៃការធ្វើសមយុទ្ធនេះ ឬទីតាំងដែលយន្តហោះបាននិងធ្វើដំណើរនោះទេ។
យោងតាមសារព័ត៌មាន ស៊ីនហួរ បានគិតថាការធ្វើសមយុទ្ធនេះនិងធ្វើឡើងនៅក្នុងសមុទ្រលឿង និងសមុទ្រចិនខាងកើត ដែលពាក់ព័ន្ធនឹងកាំជ្រួចមីស៊ីល យន្តហោះចម្បាំង និងយន្តហោះអោយដំណឹងជាដើម។
អ្នកនាំពាក្យរូបនេះបាននិយាយថាទីក្រុងប៉េកាំងមានផែនក្នុងការបន្តធ្វើសមយុទ្ធដើម្បីការពារផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ចិននៅក្នុងតំបន់។
ប្រភព៖ sputniknews