ផ្អើលសែនទឹកក្រូចហ្វាន់តា ថ្វាយរូបយក្សនៅព្រលានយន្ដហោះថៃ
693 Views
December 5, 2017
ជនជាតិថៃ ជាជនជាតិមួយដែលមានការគោរពបូជា និង ជំនឿ គួរឲ្យកត់សម្គាល់ ស្រដៀងនឹងប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាស៊ីដទៃទៀតដែរ។
ជាលទ្ធផល នៅពេលថ្មីៗ ស្រាប់តែមានការចែកចាយរូបភាពពីអាកាសយានដ្ឋានអន្ដរជាតិសុវណ្ណភូមិ នៅប្រទេសថៃ បង្ហាញពីការដាក់សែនទឹកក្រូចហ្វាន់តាពណ៌ក្រហម ដល់រូបសំណាកយក្សដែលយាមក្លោងទ្វារនៅទីនោះ។
រឿងនេះបង្កការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគេតែងតែឃើញប្រជាជនថៃសែនហ្វាន់តាក្រហម ដល់ ព្រលឹង វិញ្ញាណ អ្នកតា ជាដើម តែនេះជាលើកទីមួយដែលមានការសែននៅក្នុងព្រលានយន្ដហោះដូច្នេះ។
គេក៏មិនបានដឹងពីមូលហេតុពិតប្រាកដដែរ គ្រាន់តែពេលនេះ មានព័ត៌មានថា ទឹកក្រូចទាំងនោះត្រូវបានគេដកចេញហើយ។
ដោយ៖ Mago
ប្រភព៖ coconuts