ក្តៅៗ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនឹងទៅបមពេញទស្សនៈកិច្ចនៅក្រុងព្យុងយ៉ាង
ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល និងកម្រកើតមានបំផុតនៅក្នុងពិភពលោកគឺមន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ Feltman នឹងត្រូវបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងចំនួន 4 ថ្ងៃ តបតាមការអញ្ជើញរបស់ទីក្រុងព្យុងយ៉ាងដែលបានធ្វើឡើងកាលពីខែកញ្ញាកន្លងមក។
យ៉ាងណាមិញដំណឹងនៃការធ្វើដំណើរបំពេញទស្សនៈកិច្ចរបស់មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងព្យុងយ៉ាងគឺបានកើតឡើងបន្ទាប់ពីការសាកល្បងមីស៊ីលឆ្លងទ្វីបដែលកូរ៉េខាងជើងអះអាងថាសម្រាប់វាយប្រហារសហរដ្ឋអាមេរិក។
ជាមួយគ្នានោះផងដែរតាមរយៈអ្នកនាំពាក្យអង្គការសហប្រជាជាតិបានបង្ហាញថាលោក Feltman នឹងត្រូវជួបពិភាក្សាជាមួយនឹងលោក Ri Yong-ho រដ្ឋមន្រ្តីសការបរទេសប្រទេសកូរ៉េខាងជើង ជាមួយនឹងប្រធាបទដោះស្រាយបញ្ហាប្រឈមដែលប្រទេសកូរ៉េខាងជើង កំពុងតែមានជាមួយនឹងបម្រាមដែលអន្តរជាតិបានដាក់។
គួរបញ្ជាក់ថាលោក Jeffrey Feltman គឺជាអតីតមន្រ្តីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នលោកក៏ជាមន្រ្តីជាន់ខ្ពស់នៅក្នុងអង្គការសហប្រជាជាតិផងដែរ ដែលលោកនឹងត្រូវបំពេញទស្សនៈកិច្ចក្នុងទីក្រុងព្យុងយ៉ាងរហូតដល់ថ្ងៃសុក្រ ដែលក្នុងនោះនៅក្នុងកាលវិភាគដំណើរទស្សនៈកិច្ចរបស់ Feltman មិនបានបង្ហាញថាលោកនឹងត្រូវជួបជាមួយនឹង Kim Jong-un នោះទេ៕
ដោយ៖ វិសាល
ប្រភព៖BBC