ឡូយណាស់! ឆន សុវណ្ណារាជ ចេញទៅសម្ដែងនៅប្រទេសចិន តំណាងឲ្យកម្ពុជា!
403 Views
December 6, 2017
កំពូលតារាចម្រៀង លោក ឆន សុវណ្ណារាជ ប្រចាំផលិតកម្មហង្សមាស ដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេង បានលាបងប្អូនទៅប្រទេសចិននៅក្នុងថ្ងៃនេះ ដោយបានបង្ហោះសារ អមជាមួយរូបភាព និង ក្រុមការងារ ក្នុងអត្ថន័យថា៖
«អរុណសួស្តីបាទ ថ្ងៃនេះខ្ញុំបាទនិងក្រុមការងារជាច្រើនអ្នកតំណាងអោយប្រទេសកម្ពុជាចេញដំណើរទៅចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពតន្រ្តីចំរៀងអាស៊ាននៅប្រទេសចិន នេះគឺជាកិត្តិយសមួយដ៏ពិសេសសំរាប់ខ្ញុំបាទដែលបានចូលរួមសម្តែងក្នុងកម្មវិធីនេះ លាសិនហើយណាបងប្អូនទាំងអស់គ្នា ជួបគ្នាសប្តាហ៍ក្រោយ»។
ដូច្នេះយើងសូមជូនពរលោកនិងក្រុមការងារឲ្យទទួលបានជោគជ័យក្នុងកម្មវិធីមហាស្របនេះ និង ធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ប្រភព៖ Chhorn Sovannareach Facebook