ខ្លាំងបាត់! ប្អូនប្រុស Fan Bingbing ត្រៀមក្លាយជាតារា K-pop

405 Views
December 6, 2017

ព័ត៌មានពីកូរ៉េបានផ្សាយថា មានអាយដលពីប្រទេសចិនមួយរូបនឹងចេញបទចម្រៀងផ្ទុះកក្រើក ក្នុងពេលឆាប់ៗនេះ។

ជាក់ស្ដែង តារាចម្រៀងដែលត្រៀមនឹងរះ ត្រូវបានគេទម្លាយថា ការពិតលោកគឺជាប្អូនប្រុសរបស់កំពូលតារាឯកស្រីចិនដ៏ល្បីល្បាញ គឺ អ្នកនាង Fan Bingbing។

ប្អូនរបស់អ្នកនាងមួយរូបនេះ មានឈ្មោះថា Fan Chengcheng អាយុ១៧ឆ្នាំ។ ពេលនេះ គេស្ថិតនៅក្នុងផលិតកម្ម Yuehua Entertainment ដែលជាផលិតកម្មធំមួយនៅកូរ៉េខាងត្បូង ក្នុងនាមជាហាត់ការទទួលការបណ្ដុះបណ្ដាលផ្នែកចម្រៀង។

យ៉ាងណា គេមិនទាន់ដឹងច្បាស់ថា Fan Chengcheng នឹងចេញចម្រៀងនៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដង ឬ នៅក្នុងប្រទេសចិននោះទេ។

ដោយ៖ Mago

ប្រភព៖ Nextshark

Facebook Comment

Related Articles