បំបាក់ Man City ភ្លាម គ្រូ Shakhtar Donetsk លេងស្ទីលបែបនេះតែម្ដង!
650 Views
December 7, 2017
នៅក្របខណ្ឌ Champions League ក្រុមអ៊ុយក្រែន Shakhtar Donetsk បានយកឈ្នះក្រុមខ្លាំង Manchester City ក្នុងលទ្ធផល ២-១។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅក្នុងសន្និសីទកាសែតបន្ទាប់ពីចប់ការប្រកួត គេឃើញលោក Paulo Fonseca គ្រូបង្វឹករបស់ Shakhtar Donetsk បានស្លៀកឈុត និង ម៉ាសតួអង្គឈ្មោះ Zorro ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។
ចំណែកមូលហេតុពិតប្រាកដដែលលោកធ្វើបែបនេះ បណ្ដាលមកពីលោកគោរពពាក្យសន្យាដែលបានសន្យាថា បើក្រុមរបស់លោកអាចឆ្លងផុតវគ្គក្នុងពូល ទៅវគ្គ១៦ក្រុម លោកនឹងពាក់ម៉ាស Zorro ដូច្នេះឯង។
ចុងក្រោយ Paulo Fonseca បានប្រាប់ថា «នេះជាសន្និសីទដែលសប្បាយរីករាយបំផុតក្នុងមួយអាជីពលោក!» ។
ដោយ៖ Mago
ប្រភព៖ dailymail