រំភើបចិត្តណាស់! គាត់នៅតែស្រលាញ់មិត្តស្រី ទោះនាងជួបគ្រោះថ្នាក់ទៅជាយ៉ាងនេះ…
កញ្ញា Turia Pitt គឺជាអតីតតារាបង្ហាញម៉ូតដែលមានរូបសម្រស់ស្រស់ស្អាត រឺឯមិត្តប្រុសរបស់នាងមានឈ្មោះថា Michael Hoskin ហើយអ្នកទាំងពីរបានស្រលាញ់គ្នានៅពេលដែលនៅរៀនវិទ្យាល័យជាមួយគ្នា ។
ជាអកុសល Turaia Pitt បានជួបគ្រោះដោយត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើងនៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2011 នៅពេលដែលនាងបានចូលរួមរត់ម៉ារ៉ាតុងចម្ងាយ 100 គីឡូម៉ែត្រនៅក្នុងតំបន់គីមប៊្លី។ បន្ទាប់មកនាងត្រូវបានអ្នកសង្រោះរកឃើញ ហើយក៏បានបញ្ជូននាងទៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រ ។ នាងមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ដោយរលាកភ្លើងរហូតដល់ទៅ 65 ភាគរយនៃរាងកាយរបស់នាង ។
ចំណែក Michael Hoskin ដែលជាមិត្តប្រុសរបស់នាងក៏បានសំរេចចិត្តឈប់ពីការងារដើម្បីថែរក្សានាង ។ បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល៥ខែ នាងក៏បានប្រសើរឡើងវិញ ប៉ុន្តែរូបរាង និងមុខមាត់របស់នាងត្រូវបានបំផ្លាញដោយអគ្គិភ័យបាត់ទៅហើយ ។
តែទោះជាយ៉ាងណាមិត្តប្រុសរបស់នាងនៅតែស្រលាញ់ និងបានសុំនាងរៀបការនៅពេលដែលនាងចេញពីមន្ទីរពេទ្យ ហើយ Michael បាននិយាយថា៖ «ខ្ញុំនឹងរៀបការជាមួយព្រលឹងនាង តួអង្គរបស់នាង ហើយនាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលអាចបំពេញនូវក្ដីសុបិនរបស់ខ្ញុំបាន»។ នៅពេលរៀបការហើយ Pitt ក៏មានផ្ទៃពោះ ហើយនាងក៏បានក្លាយជាស្រីម្នាក់ដែលមានសំណាងទៅវិញ ដែលមានស្វាមីដល់ល្អ ។