បន្ទាប់ពី Trump ប្រកាសផ្លាស់ប្តូរស្ថាទូតអាមេរិកទៅក្នុង Jerusalem កំហឹង និងការតវ៉ាចាប់ផ្តើមកើតមាន
បន្ទាប់ពីលោកប្រធានាធិបតីខសហរដ្ឋអាមេរិក Donald Trump បានប្រកាសទទួលស្គាល់តំបន់ Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែលការតវ៉ាបានចាប់ផ្តើមផ្ទុះឡើងទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសអ្នកកាន់សាសនាឥស្លាមធំៗដូចជាប្រទេសតួកគី និងងបណ្តាប្រទេសក្នុងសម្ព័ន្ធអារ៉ាប់ ដែលបានហៅការសម្រេចនេះថា ជាការបង្ករភាពតានតឹង។
យ៉ាងណាមិញក្រោយការសម្រេចទទួលស្គាល់តំបន់ Jerusalem ជារាធានីប្រទេសអ៊ីស្រាអ៊ែលលោក ប្រធានាធិបតីតំបន់ប៉ាឡេស្ទីន Mahmoud Abbas បាននិយាយថា៖ “តំបន់ Jerusalem នៅតែជារដ្ឋរបស់ប្រជាជនប៉ាឡេស្ទីន ហើយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺស្មើរនឹងការបំផ្លាញចោលសន្តិភាពដែលធ្លាប់មាននៅក្នុងតំបន់មួយនេះ”។
ជាមួយគ្នានេះដែរមេដឹកនាំក្រុម Hamas ក៏បានប្រកាសផងដែរថាជនជាតិប៉ាឡេស្ទីនមិនទទួលស្គាល់ជាដាច់ខាតនូវការសម្រេចចិត្តបែបអយុត្តិធម៌របស់សហរដ្ឋអាមេរិក ហើយជម្រើសរបស់ពួកគេគឺមានតែប្តូរដើម្បីការពារទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថាលោក Netanyahu ដែលជានាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលក៏បានលើកឡើងផងដែរថាការសម្រេចចិត្តពីសហរដ្ឋអាមេរិកគឺជាការចារមួយនៅក្នុងប្រវត្តិសាស្រ្ត ខណៈពេលដែលព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអីឌីតបានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតី Trump ភ្លាមៗ និងបានហៅការសម្រេចចិត្តរបស់ Trump ជាការឈ្លានពានសាសនិកឥស្លាមយ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ វិសាល
ប្រភព៖ bbc