ក្រសួងធនធានទឹក៖ ខេត្តតាមបន្ទាត់ព្រំដែនចំនួន៦របស់កម្ពុជា អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី១៤ ខែធ្នូ!

942 Views
December 8, 2017

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ សីតុណ្ហភាពនឹងធ្លាក់ចុះខ្លាំង នៅបណ្ដាខេត្តមួយចំនួន និងជាពិសេសតាមបន្ទាត់ព្រំដែន (តំបន់ជួរភ្នំដងរែក)។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ខេត្តដែលត្រូវសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះខ្លាំងរួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានឹងចុះមកនៅក្នុងរង្វង់ពី ១៦-១៨ អង្សាសេ និងបណ្ដារាជធានី-ខេត្ត ដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ពី១៩-២១ អង្សាសេ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ (ការចុះត្រជាក់) នៅកម្ពុជា៖

Facebook Comment

Related Articles