រកឃើញតំរុយខ្លះៗដែលទូកនេសាទកូរ៉េខាងជើងឧស្សាហ៍ត្រូវបានគេប្លុងទុកចោលក្នុងសមុទ្រជប៉ុន
អាថ៌កំបាំងជុំវិញបញ្ហាទូកនេសាទប្រទេសកូរ៉េខាងជើងត្រូវបានគេប្រទះឃើញគេប្លុងចោលនៅក្នុងដែនសមុទ្រប្រទេសជប៉ុនជារឿយៗត្រូវបានបង្ហាញតំរុយក្នុងការបកស្រាយខ្លះៗហើយ បន្ទាប់ពីមានអ្នកនេសាទកូរ៉េខាងជើងនៅរស់រានមានជីវីត។
អាជ្ញាធរប្រទេសជប៉ុននៅក្នុងតំបន់ឆ្នេរភាគខាងលិចបានហៅទូកនេសាទកូរ៉េខាងជើងដែលគេប្លុងទុកចោលថា “ghost ship” ខណៈដែលកន្លងមកនៅលើទូកទាំងនោះគឺមានត្រឹមតែទូកទរទេ ឬទូកខ្លះមានលលាដ៍ក្បាលសាកសពប៉ុណ្ណោះ។
យ៉ាងណាមិញកាលពីខែមុនក្រុមអាជ្ញាធរជប៉ុនបានប្រទះឃើញក្រុមអ្នកនេសាទចំនួន 8 នាក់ដែលជាជនជាតិកូរ៉េខាងជើងនៅលើទូក នៅរស់រាន្តមានជីវីត ហើយទីភ្នាក់ងារកំពុងតែតាមដាន និងសាកសួរដើម្បីទទួលបានព័ត៌មានលម្អីតពីពួកគេទាំងនោះ។
ទោះបីជាយ៉ាងណាក៏ដោយកន្លងមកសាកសពដែលនៅលើទូកនេសាទកូរ៉េខាងជើងដែលគេប្លុងចោល គឺទីភ្នាក់ងារត្រួតពិនិត្យរបស់ប្រទេសជប៉ុនមិនអាចបញ្ជាក់ថាពួកគេស្លាប់ដោយសារមូសលហេតុអ្វីឲ្យពិតប្រាកដនោះទេ ហើយទន្ទឹមនឹងគ្នានេះដែរចម្លើយនៃការបកស្រាយរបស់ក្រុមអ្នកជំនាញបានយល់ឃើញថា ពួកគេអាចជាក្រុមជនភៀសខ្លួនដែលគេចចេញពីប្រទេសកូរ៉េខាងជើង ឬក៏ជាចារជនដែលប្រទេសកូរ៉េខាងជើងបញ្ជូនមក៕
ប្រភព៖ bbc
ដោយ៖ វិសាល