ដល់ករហើយ ទីបំផុតផ្ទុះហិង្សាទាល់តែបាននៅតំបន់ West Bank

964 Views
December 8, 2017
Tags:

ទីបំផុតអំពើរហិង្សានៅក្នុងតំបន់ West Bank បានផ្ទុះឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកទទួលស្គាល់តំបន់ Jerusalem ជារាជធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។

ក្រុមជនជាតិប៉ាឡេស្ទីនបាននាំគ្នាយកដុំថ្មគប់ទៅលើកងកម្លាំងទាហានអ៊ីស្រាអ៊ែលដែលបានចូលមកកាន់ទីលំនៅរបស់ពួកគេ ហើយនឹងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីការប្រកាសរបស់លោក Donald Trumpទើបតែធ្វើឡើងបានរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។

ក្នុងនោះដែរយោងតាមរយៈអ្នករាយការណ៍បានឲ្យដឹងថារហូតមកទល់នឹងពេលនេះគឺមានជនជាតិប៉ាឡេស្ទីនចំនួន 31 នាក់ហើយដែលទទួលរងរបួសក្នុងការប៉ះទង្គិចហិង្សា។

គួរបញ្ជាក់ថាមេដឹកនាំក្រុម Hamas និងប្រទេសតួកគីក៏បានព្រមានអំពីការផ្ទុះឡើងនូវអំពើរហិង្សាផងដែរ បន្ទាប់ពីលោក Trump ប្រកាសទទួលស្គាល់ និងការផ្លាស់ប្តូរទូតមកកាន់តំបន់ Jerusalem ដោយក្នុងនោះលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលក៏បានអះអាងពីការប្រើប្រាស់ច្បាប់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ Jerusalem ផងដែរ៕

ដោយ៖វិសាល

ប្រភព៖ dailymail

Tags:

Facebook Comment

Related Articles