ប្រធានកម្មវិធីអង្គការអុកស្វាមរំពឹងប្រព័ន្ធសារព័ត៌មាននឹងចូលរួមបន្ថែមដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងកុមារ
នៅក្នុងឱកាសនៃសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពី “ប្រព័ន្ធផ្សព្វផ្សាយនិងការរាយការណ៍អំពីអំពើហិង្សាលើស្រ្តីនិងយេនឌ័រ” លោកស្រីសុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុកស្វាមនិយាយថាអ្នកសារព័ត៌មានគួរតែចូលរួមបន្ថែមឲ្យបានច្រើនជាងនេះដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងកុមារនិងចូលរួមរាយការណ៍អំពី អំពើហិង្សាឲ្យមានប្រសិទ្ធភាពជាងនេះ ។
នៅក្នុងនោះដែរលោកស្រីបន្ថែមថាអ្នកសារព័ត៌មានក៏គួរតែយកចិត្តទុកដាក់ឲ្យបានច្រើនផងដែរចំពោះការប្រើប្រាស់រូបភាព ឈ្មោះ និងពាក្យពេចន៍។
គួរបញ្ជាក់ថាសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានមួយនេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្លិបអ្នកកាសែតកម្ពុជា និងអង្គការអុកស្វាម ដោយក្នុងនោះគោលបំណងសំខាន់គឺដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មានចំពោះការចូលរួមលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ និងយល់ព្រាបបញ្ញត្តិយេនដ័រ ព្រមទាំងច្បាប់/ គោលនយោបាយទាក់ទងនឹងអំពើហិង្សា៕
ដោយ៖ ចាន់តារាសុផានិត
ប្រភព៖ Oxfam